Sunday, September 28, 2025
Homeព័ត៌មានជាតិជនសង្ស័យប្រុសស្រី៧នាក់ មុខរបរដើររើសអេតចាយ សុទ្ធតែមានកាំបិតដាវជាប់ខ្លួន

ជនសង្ស័យប្រុសស្រី៧នាក់ មុខរបរដើររើសអេតចាយ សុទ្ធតែមានកាំបិតដាវជាប់ខ្លួន

ភ្នំពេញ ៖ ​កម្លាំង​នៃ​គណៈបញ្ជា​ការ​ឯក​ភាព​ខណ្ឌមានជ័យ​ បានដឹកនាំកម្លាំង​ចម្រុះ​ ចុះ​ធ្វើ​0រដ្ឋបាល​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧នាក់​ ព្រម​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ ​ កាលពី​វេលា​ម៉ោង​៧យប់​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅចំណុច​ក្រោម​ស្ពានស្ទឹងមានជ័យ​ចាស់​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ ។

​​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន មានឈ្មោះ​ ១.ឈ្មោះ​ សំណាង​ រតនា​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​រើសអេត​ចាយ​ ២.ឈ្មោះ​ សុង​ ធី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបបររើសអេត​ចាយ​ ៣. ឈ្មោះ​ ច្រិត​ វិរៈ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបររើស​អេតចាយ​ ៤. ឈ្មោះ​ មុំ​ វិទូ​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបររើសអេត​ចាយ​ ៥. ​ឈ្មោះ​ ច័ន្ទ និមល​ ភេទ​ស្រី​ អាយុ​ ២១ឆ្នាំ​  មុខរបរបំរើកា​រខារ៉ាអូខេ​ ៦.​ ឈ្មោះ​ ឡេង​ ច្រិប​ ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ មុខរបររើស​អេតចាយ​ ៧.​ ឈ្មោះ​ មុំ​ ស្រី​ពៅ​ ភេទស្រី​ អាយុ​១៨ឆ្នាំ​ មុខរបររើស​អេតចាយ​ ​ដកហូត​ដាវ​កែឆ្នៃចំនួន​៣ដើម​ កាំបិត​ចំនួន​៣​ ព្រមទាំង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ ។

តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ ​​​បានឲ្យដឹង​ មុននឹង​ឈាន​ទៅការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧នាក់​នេះបាន​ ​​គណៈ​បញ្ជា​ការឯក​ភាព​ខណ្ឌមានជ័យ​ បានដឹកនាំកម្លាំង​ចម្រុះ​ មាន​ទាំង​អាវុធ​ហត្ថ​ កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ និង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ បាន​ចុះ​ធ្វើ​រដ្ឋ​បាល​នៅចំណុច​ក្រោម​ស្ពាន​ស្ទឹងមានជ័យ​ ដែល​ជាតំបន់​អនាធិបតេយ្យសម្បូរ​ទៅដោយ​ក្មេង​ស្ទាវ​ប្រុស​ស្រី​ បានមក​ប្រមូល​ផ្តុំគ្នា​ ស្នាក់នៅ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​  ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧នាក់​ ព្រមទាំងដកហូត​ដាវ​កែឆ្នៃ​ និងឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​១​  ។

​​​នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​នោះ​បាន​សារភាពថា​ ពួក​គេ​ពិត​ជា​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ពិត​ប្រាកដមែន​។

ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​ជនសង្ស័យ ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​
បញ្ជួនខ្លួនទៅ​មន្ទីរ​សង្គម​កិច្ច​ ដើម្បី​ធ្វើ​ការ​អប់រំ​  ៕

RELATED ARTICLES