Sunday, September 28, 2025
Homeព័ត៌មានជាតិការបោះពុម្ពផ្សាយតាមបែបវេជ្ជសាស្ត្រ

ការបោះពុម្ពផ្សាយតាមបែបវេជ្ជសាស្ត្រ

លទ្ធផលនៃការសិក្សាមួយបានបង្ហាញពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលដល់អ្នកវេជ្ជសាស្ត្រ​ និងជាអត្ថប្រយោជន៍ខ្លាំងចំពោះស្រ្តីក្នុងវ័យបន្តពូជ ដែលបារម្ភប្រឈមនឹងការរលាកទ្វារមាស និង​មហារីកមាត់ស្បូន។ ផ្អែកតាមការសិក្សានេះ លទ្ធផលដែលគួរអោយកត់សំគាល់គឺ៖

– ការប្រើ Prebiotic (LadyBalance) ក្នុងការព្យាបាលការរលាកទ្វារមាស បន្ទាប់ពីប្រើថ្នាំផ្សះ ធ្វើ​ឲ្យដំបៅនៅមាត់ស្បូនជាង៧៤% បើធៀបទៅនឹងក្រុមអត់ប្រើប្រីបាយ៉ូទិចជាត្រឹមតែ៤៨% ប៉ុននោះ។

– ការប្រើ Prebiotic (LadyBalance) នេះផងដែរ បានបង្កើននូវកំរិត Lactic acid នៅទ្វារមាសដែល​អាចទប់ការវិវឌ្ឍន៍ទ្វារមាស ដែលមានដំបៅទៅជាកោសិកាមហារីកបាន។

ការសិក្សានេះបានធ្វើនៅ National Hospital of Obstetrics and Gynecology, Hanoi ដោយវេជ្ជបណ្ឌិត Vu Van Du ពីខែ៦ទៅខែ​១១ឆ្នាំ២០១៣ ។ គេបានធ្វើការសិក្សាទៅលើអ្នកជំងឺរលាកទ្វារមាសដែលត្រូវបានព្យាបាលជាមួយនឹងថ្នាំផ្សះ។ ការសិក្សានោះផងដែរគឺធ្វើទៅលើអ្នកជំងឺ១០០នាក់ ដែលចែកជា២ក្រុម គឺក្រុមតាមដានមានអ្នកជំងឺ៥០នាក់ ដែលប្រើតែថ្នាំផ្សះ និង ក្រុមសាកល្បងមានអ្នកជំងឺ៥០នាក់ ត្រូវបានព្យាបាលជាមួយថ្នាំសុល LadyBalance 12យប់បន្ទាប់ពីប្រើ​ថ្នាំ​ផ្សះ។ ជាលទ្ធផលយើងសង្កេតឃើញថា ប្រសិទ្ធភាពនៃការព្យាបាលរបស់ក្រុមសាកល្បង គឺ៨៦% បើធៀបនឹងក្រុម​តាមដានតែ៧៨%។ ចំពោះការរលាកទ្វារមាសដោយបាត់តេរី អត្រាជារហូតដល់១០០% បើធៀបនឹងក្រុមតាម​ដានតែ៧៥%។ ចំពោះបញ្ហាធ្លាក់ស គឺអត្រាជា ៧២% បើធៀបនឹងក្រុមតាមដានតែ៦៣%។ ចំពោះដំបៅស្បួន គឺជា ៧៤% បើធៀបនឹងក្រុមតាមដានតែ៤៨%។ LadyBalance គឺមានប្រសិទ្ធភាពក្នុងការព្យាបាលការរលាកទ្វារមាសដោយបាក់តេរី ការរលាកទ្វារមាសដោយមេរោគផ្សិត និងការរលាកទ្វារមាសដោយ Trichomoniasis។ នៅក្នុងការព្យាបាលពិសេសនេះ គឺអត្រានៃការជារហូតដល់១០០% ចំពោះការរលាកទ្វារមាសដែល​បង្កដោយពពួកបាក់តេរី។

ជាលទ្ធផល LadyBalance:

– កាត់បន្ថយនូវការរមាស់ ក្រហាយ ការឈឺចាប់ពេលរួមភេទ

– បង្កើននូវទឹករំអិលនៅទ្វារមាស និងបន្ថយនូវការធ្លាក់សខុសធម្មតា។

2: Motevaseli at. Al.; Normal and tumour cervical cells respond differently to vaginal lactobacilli, independent of ph and lactate; Jounral of Medical Microbiology  (2013), 62, 1065 – 1072

RELATED ARTICLES