Sunday, September 28, 2025
Homeព័ត៌មានជាតិបុរស២នាក់ផឹកស្រវឹង ចាប់ក្នុងមិនគ្រប់ មកចាប់ក្រៅបន្ថែម

បុរស២នាក់ផឹកស្រវឹង ចាប់ក្នុងមិនគ្រប់ មកចាប់ក្រៅបន្ថែម

ភ្នំពេញ ៖ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជាក់ស្តែង យកមកសាកសួរក្រោយពីផឹកស៊ីស្រវឹងបានរពិសដៃទៅចាប់បងប្អូនម្ចាស់ហាង និងអុកឡុកក្នុងហាងរបស់គេ។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៩និង៣០នាទី ព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងផឹកស៊ីយីហោ (ជេ សាច់អាំងនិងស៊ុប) ដែលមានទីតាំងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើ ទី១. ឈ្មោះ ផែន សុខៀង អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលរការកោះសង្កាត់ព្រៃស ខណ្ឌដង្កោ និងទី២. ឈ្មោះ ផែន មករា អាយុ២៤ឆ្នាំ មុខរបរមន្ត្រីឥណទាន ស្នាក់នៅភូមិទួលរការកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ម្ចាស់ហាងឈ្មោះ តាំង ឫទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅតាំងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីម្ចាស់ហាងខាងលើបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុឃើញបុរសទាំង២នាក់ បានចូលមកហាងគាត់ផឹកស៊ី ក្រោយពីផឹកស៊ីស្រវឹង ស្រាប់តែបុរសម្នាក់បានប្រព្រឹត្តផ្តេសផ្តាស់យកដៃទៅចាប់ស្ត្រីម្នាក់ដែលជាបងប្អូនម្ចាស់ហាង និងតាមមកចាប់នៅខាងក្រៅហាងទៀត ក៍ក្លាយជាទំនាស់ និងអុកឡុកពេញក្នុងហាងតែម្តង ភ្លាមៗម្ចាស់ហាងបានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអត្តរាគមន៍ និងបាននាំខ្លួនបុរសទាំង២នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

ក្រោយពីនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍អស់រយៈពេល០៦ម៉ោងក្រោយ ទើបភាគីសងខាងព្រមចរចាគ្នាបញ្ចប់រឿង ដោយភាគីបង្ក២នាក់បានសងថ្លៃខូចខាតក្នុងហាង និងជម្ងឺចិត្តទៅម្ចាស់ហាងចំនួន៣០០ដុល្លារ បញ្ចប់រឿងនៅប៉ុស្តិ៍តែម្តង៕

RELATED ARTICLES