Sunday, September 28, 2025
Homeព័ត៌មានជាតិលោតពីលើផ្ទះជាន់ទី៣ តូចចិត្តសុំលុយប្រពន្ធមិនបាន និងគ្មានកាងារធ្វើ

លោតពីលើផ្ទះជាន់ទី៣ តូចចិត្តសុំលុយប្រពន្ធមិនបាន និងគ្មានកាងារធ្វើ

ភ្នំពេញ ៖ បុរសម្នាក់​សង្ស័យបែកថ្នាំ​ ខឹងសុំលុយប្រពន្ធអត់បាន ​ជិះម៉ូតូឌុបទៅលោតពីលើផ្ទះជាន់ទី៣ បណ្តាលឲ្យរងរបួសជើងទាំងសងខាង ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ109 នៅចំណុចក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅក្នុងភូមិ៧ ក្រុម៤៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភពពត៌មានពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណជា២៦ទៅ២៧ឆ្នាំ ស្នាក់នៅម្តុំផ្សារសាមគ្គី សង្ស័យបែកថ្នាំ មិនដឹងថា ជិះមកពីណានោះទេ បានជាជិះម៉ូតូឌុបមក​ដល់ចំណុច​កើតហេតុ មិនបានឲ្យលុយថ្លៃម៉ូតូឌុបផង ក៏បានចុះពីលើម៉ូតូរត់ឡើងទៅលើ​ផ្ទះមួយគ្មាន​លេខ នៅ​ជាន់ទី៣​ ហើយបានលោតចុះមក សំណាងល្អដែលមិនរងគ្រោះថ្នាក់ដល់ស្លាប់ទេ គ្រាន់តែរងរបួស​ជើងទាំងសងខាងតែប៉ុណ្ណោះ ។

​ក្រោយពេលកើតហេតុ​សមត្ថកិច្ចសួរនាំទៅ ទើបជនរងគ្រោះប្រាប់លេខអ្នកផ្ទះទៅសមត្ថកិច្ច​ហើយសមត្ថកិច្ចបានទំនាក់ទំនងទៅសួរនាំសាច់ញាតិ ទើបដឹងថា ជនរងគ្រោះទើបនឹងមកពីខេត្ត មកដល់ភ្នំពេញ បានទៅ​សុំលុយប្រពន្ធទុកសម្រាប់ដើររកការងារធ្វើ តែប្រពន្ធអត់ឲ្យ ទើបធ្វើឲ្យបុរសខាងលើតូចចិត្ត និងដើររកការងារធ្វើអត់បានផង ក៏បែកគំនិតជិះម៉ូតូឌុបទៅ លោតពីលើផ្ទះជាន់ទី៣សម្លាប់ខ្លួនតែម្តង ។

ក្រោយពេលកើតហេតុរថយន្តស​ង្គ្រោះរបស់មន្ទីរពេទ្យសម្តេចឪ បានមកដល់ ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរកាល់ម៉ែត៕​

RELATED ARTICLES