Monday, September 29, 2025
Homeព័ត៌មានជាតិស្រវឹងចិត្តធូរ អូនឲ្យបងរួមរ័កសម្រេច២ដង នួនល្អងស្វាងស្រវឹង ប្តឹងប៉ូលិសចាប់បងវាយខ្នោះ

ស្រវឹងចិត្តធូរ អូនឲ្យបងរួមរ័កសម្រេច២ដង នួនល្អងស្វាងស្រវឹង ប្តឹងប៉ូលិសចាប់បងវាយខ្នោះ

ភ្នំពេញ ៖  យុវជនម្នាក់ទទួលរងការចោទប្រកាន់រំលោភសេពសន្ថវៈលើនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដង គ្រាដែលខាងស្រីស្រវឹង លុះដឹងខ្លួនទើបដឹងថា ខ្លួនអស់ព្រហ្មចារី កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ លុះ បែកធ្លាយរឿង ប្តឹងប៉ូលីសឃាត់ខ្លួនខាងប្រុស កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ​នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ​។

ភាគីនារីដើមបណ្តឹងឈ្មោះ យ. ស. គ អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ។  ចំណែកភាគីបុរសជាចុងចោទ មានឈ្មោះ ពេជ្រ ឧត្តម អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ជាមួយនារីខាងលើ ស្នាក់នៅបន្ទប់ជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមភាគីខាងនារីរងគ្រោះ បានឲ្យដឹងថា ខ្លួនទើបមកធ្វើការងាររោងចក្រជាមួយបុរសខាងលើ បានជាង១ខែមកហើយ ក្នុងការប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធជាមិត្តភក្តិរួមការងារនោះបាន៤ថ្ងៃ លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានធ្វើពិធីខួបកំណើតផ្ទាល់ខ្លួន ក៏បានហៅបុរសខាងលើ មិត្តភក្តិប្រុសស្រី បងប្អូនសរុបគ្នា៦នាក់ ហូបចុក ផឹកស្រាបៀរ១កេស ក៏ប៉ុន្តែ មនុស្សទាំង៦នាក់ដែលចូលរួមកម្មវិធីខួបកំណើតនោះ មិនមែនជាអ្នកជំនាញខាងផឹកឡើយ ដើម្បីបង្កើតបរិយាកាសឲ្យសប្បាយ នាំគ្នាជួបជុំ លុះដល់វេលាម៉ោង១០យប់ ចប់កម្មវិធី មិត្តភក្តិស្រវឹងស្រឿងៗ ចាកចេញទៅអស់ នៅសល់ក្នុងបន្ទប់គ្នា៣នាក់ រូបនាង មិត្តស្រីម្នាក់ទៀត និងបុរសខាងលើ ស្រវឹងទៅហើយ ក៏នាំគ្នាដេកទាំង៣នាក់ក្នុងបន្ទប់តែមួយ ដោយសារនាងត្រូវជាតិស្រវឹងវិលៗផង ដល់វេលាម៉ោង១១យប់ បុរសរូបនេះបានសសៀរមកដេកក្បែរ ហើយឱបថើបអង្អែលនាង រួចសម្រាតខោរួមភេទបានសម្រេចម្តង ហើយដេកបន្តធ្វើមិនដឹង លុះរហូតដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា បុរសខាងលើរួមភេទបានសម្រេចជាលើកទី២ ហើយដេកដល់ភ្លឺ ទើបងើបទៅបន្ទប់ជួលរបស់គេនៅឯភូមិកំបូល វិញ ។

ប្រភពបន្តទៀតថា ខណៈដែលបុរសខាងលើរួមភេទបានម្តងហើយម្តងទៀត ខ្លួនដឹងដែរ តែអារម្មណ៍ទន់ដៃទន់ជើងដោយសារស្រវឹងស្រា រហូតដល់ស្វាង ទើបដឹងថា អ្វីៗគ្រប់យ៉ាងអស់រលីង នៅពេលនេះ ម្យ៉ាងភាពឈឺចាប់ ទ្រាំលែងបាន ពេលដែលបងប្អូនស្នាក់នៅបន្ទប់ក្បែរនោះ ចាប់សួរក៏ទម្លាយរឿងប្រាប់ លុះមកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ប្តឹងប៉ូលីសតែម្តង ។

បើភាពភាគីខាងចុងចោទវិញ បានឲ្យដឹងដា ខ្លួនពិតជាបានរួមភេទជាមួយនារីខាងលើបាន សម្រេច២ដង ក្នុងយប់តែមួយ គ្រាដែលដេកក្នុងបន្ទប់ជាមួយគ្នា ហើយមុននឹងខ្លួនហ៊ានធ្វើបែបនេះសុទ្ធតែមានហេតុផល ខ្លួនបានសុំរួមភេទត្រឹមត្រូវ មិនមែនចាប់បង្ខំឡើយ ។

បុរសចុងចោទបន្តទៀតថា គ្រាដែលនារីខាងលើហៅខ្លួនមកកម្មវិធីខួបកំណើត មានផឹកស៊ីផង ខ្លួនស្រវឹងស្រឿងៗ ចប់កម្មវិធី នារីខាងលើបានឃាត់មិនឲ្យទៅបន្ទប់ជួលឯភូមិកំបូល ឡើយ ឲ្យនៅដេកស្នាក់ក្នុងបន្ទប់របស់នាង មានគ្នាសរុបចំនួន៣នាក់ លុះដល់យប់ជ្រៅបន្តិច នាងដេកបែរមុខមករកខ្លួននិយាយត្រូវគ្នា ទើបហ៊ានបបោសអង្អែលអារម្មណ៍ដល់កំពូល សុំតាមត្រង់ នាងយល់ព្រម ទើបបានសម្រេចជាលើកទី១ លុះដល់ទៀបភ្លឺ បានសម្រេចជាលើកទី២ ហើយទៅធ្វើការជាមួយគ្នាជាធម្មតា ប៉ុន្តែសកម្មភាពខាងលើ បែកធ្លាយដល់សាច់ញាតិរបស់នាងនៅក្បែរនោះ ទើបឆោឡោប្តឹងប៉ូលិសមកចាប់ខ្លួនតែម្តង ។

ផ្អែកទៅលើបណ្តឹងចោទប្រកាន់ពីភាគីខាងស្រី សមត្ថកិច្ចទៅឃាត់ខ្លួនភាគីខាងប្រុស មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES