Monday, September 29, 2025
Homeព័ត៌មានជាតិប្រុសអាយុ១៨ ស្រីអាយុ១៣!!! ម្តាយឃើញពោះកូនស្រីរីកធំ សួរនាំទៅ ទើបដឹងថា មានផ្ទៃពោះ៤ខែ

ប្រុសអាយុ១៨ ស្រីអាយុ១៣!!! ម្តាយឃើញពោះកូនស្រីរីកធំ សួរនាំទៅ ទើបដឹងថា មានផ្ទៃពោះ៤ខែ

ខេត្តប៉ៃលិន ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពលួងលោមចាប់រំលោភសេពសន្ថវៈនារីវ័យក្មេងមានសតិមិនប្រក្រតីម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នារហូតដល់បានសម្រេចជាច្រើនលើកច្រើនសា លុះនារីរងគ្រោះមានផ្ទៃពោះ៤ខែ ទើបបែកធ្លាយរឿងរ៉ាវដឹងដល់ម្តាយខាងស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាម ដែលបានចាប់រំលោភសេពសន្ថវៈនារីសតិមិនប្រក្រតីជាបន្តបន្ទាប់ រហូតមានផ្ទៃពោះ៤ខែនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

 

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះលីម យ៉េង អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកនារីរងគ្រោះ ទើបនឹងមានវ័យ១៦ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមនគរបាលជំនាញប៉ុស្តិ៍ឃុំស្ទឹងត្រង់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីសាច់ញាតិនារីរងគ្រោះដែលបានប្តឹងចោទប្រកាន់ថា ជនសង្ស័យឈ្មោះ លីម យ៉េង បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះ ដែលជាមនុស្សមានសតិមិនប្រក្រតីបានសម្រេចជាច្រើនលើកច្រើនសា រហូតមកដល់សព្វថ្ងៃនារីរងគ្រោះកំពុងមានផ្ទៃពោះ ៤ខែ ទើបក្រុមគ្រួសារមើលឃើញសង្ស័យហៅសាកសួរ ទើបបែកធ្លាយថា នាងត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈជាយូរមកហើយ។

 

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ បន្ទាប់ពីបានសាកសួរនារីរងគ្រោះរួច សមត្ថកិច្ចក៏ឈានទៅដល់ការចុះឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា កន្លងមកជនសង្ស័យតែងចាប់រំលោភសេពសន្ថវៈនាងជាញឹកញាប់ ពោលគឺឱ្យតែមានឱកាសស្ងាត់ល្អ ជនសង្ស័យតែងចូលមកចាប់រំលោភសេពសន្ថវៈនាងរហូត ហើយពេលរំលោភរួច ជនសង្ស័យបានគំរាមមិនឱ្យនាងនិយាយរឿងនេះ ប្រាប់អ្នកណាដាច់ខាត ពុំនោះទេ គេនឹងសម្លាប់នាងចោល ធ្វើឱ្យនាងខ្លាចចេះតែលាក់បាំង មិនហ៊ានប្រាប់សូម្បីឪពុកម្តាយ។ ក្រោយមក ដោយឃើញនាងមានអាការក្អួតចង្អោ និងពោះរីកធំ ទើបឪពុកម្តាយសង្ស័យក៏ហៅនាងទៅសួរនាំ ទើបនាងបានទម្លាយប្រាប់រឿងរ៉ាវទាំងអស់តែម្តង។

 

ដោយឡែក ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈនារីរងគ្រោះ ជាច្រើនដងពិតមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES