Monday, September 29, 2025
Homeព័ត៌មានជាតិជម្លោះក្នុងគ្រួសារ តាចិត្តខ្លាំងយកសាំងដុតអាវ ឆេះរាលដាលផ្ទះ៧ខ្នង

ជម្លោះក្នុងគ្រួសារ តាចិត្តខ្លាំងយកសាំងដុតអាវ ឆេះរាលដាលផ្ទះ៧ខ្នង

ភ្នំពេញ ៖ ឈ្លោះប្រកែកប្តីប្រពន្ធតាំងពីព្រឹករហូតដល់យប់ បុរសជាប្តីខឹងចិត្ត ដោះអាវចាក់សាំងដុត បង្កឲ្យឆេះផ្ទះខ្លួនឯងអស់ទាំងស្រុង និងឆាបឆេះផ្ទះអ្នកជិតខាង៧ខ្នងទៀត ​  ហេតុ​ការ​ណ៍​​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលកើតឡើង​កាលពី​​វេលា​ម៉ោង៧និង​២៥​នាទី​យប់​ ថ្ងៃ​ទី​១៧ ខែ
​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតផ្លូវឌឿងហែម ក្នុង​ក្រុម​ទី១៩ ភូមិ​៩ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន។

យោងតាមប្រភព​​ព័ត៌មាន​ពី​ប្រជាពលរ​ដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បា​ន​ប្រាប់​ឲ្យ​ដឹង​ថា មុនពេលកើតហេតុគេបានដឹងថា ម្ចាស់​ផ្ទះ​ដែល​ជាអ្នកបង្កមានឈ្មោះ ​​សម្បត្ដិ ហៅតា​សម្បត្តិ ​អាយុជាង៧០ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មានប្រពន្ធជាអ្នកលក់សាំងដប។ ផ្ទះដែលឆាបឆេះប្រក់សង្ក័សី​លើថ្មក្រោម មានទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ ​និងមានបន្ទប់​ជួល៤បន្ទប់ទៀត ព្រមទាំងឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៧ខ្នងទៀត ឆេះ​ខូចខាត​តែដំបូល ចំណែកផ្ទះបង្កឆេះទំាងស្រុង ។

តាមប្រភពដដែលបានបន្ដទៀតថា ផ្ទះនៅកន្លែងកើតហេតុនៅផ្លូវឌឿងហែម មានផ្ទះនៅ​ជាប់ៗគ្នា ហើយផ្ទះបង្កហេតុមានប្រពន្ធជាអ្នកលក់សាំងដប មុនពេលកើហេតុគេបានឃើញប្ដីប្រពន្ធដែលរស់នៅក្នុងផ្ទះបង្កហេតុឈ្លោះប្រកែកទាស់ពាក្យសម្ដីដាក់គ្នាតាំងពីព្រឹករហូតដល់ម៉ោងកើតហេតុ ស្រាប់តែបុរសជាប្តីវ័យចំណាស់បានដោះអាវយកទៅចាក់សាំងដុតចោលនៅ ក្នុងផ្ទះ បណ្តាលឲ្យឆាបឆេះ​ផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆាបឆេះឆ្លងរាលដបសាំង បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងរាលដាល​ដល់បន្ទប់ជួល និងផ្ទះនៅជាប់គ្នានោះ ចំនួន៧ខ្នងទៀត ដែលសុទ្ធជាផ្ទះថ្មក្រោមឈើប្រក់ស័ង្កសី ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លោបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ដែលនៅក្បែរកន្លែងកើតហេតុប្រមាណ៣០០ម៉ែត្រនោះចេញមកជួយអន្តរាគមន៍ ។

ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលភ្លើងកំពុងតែឆាបឆេះសន្ធោសន្ធៅនោះ ម្ចាស់ផ្ទះ ដែលកំពុងតែអបអរសាទរនឹងសាលារាជធានីភ្នំពេញដែលទើបនឹងចាក់ផ្លូវបេតុងបាន១ថ្ងៃ ​បាននាំគ្នារត់ជញ្ជូនអីវ៉ាន់បានបន្តិចបន្តួចតែប៉ុណ្ណោះ គឺមិនបានរបស់សំខាន់ទេ ភ្លាមៗ​នោះរថ​យន្តពន្លត់អគ្គីភ័យចំនួន២៥គ្រឿង បានចេញចូលយកទឹកមកបាញ់ពន្លត់ តែដោយ​សារតែ ស្ថានភាពផ្លូវតូចចង្អៀត ពិបាកក្នុងការចូលបាញ់ទឹក ទម្រាំតែរលត់អស់​ទាំងស្រុង​ ត្រូវប្រើប្រាស់ទឹកអស់ចំនួន៥៥ឡាន និងរយៈពេលពន្លត់ជាង១ម៉ោង ។ បន្ទាប់ពីកើត​ហេតុភ្លាមៗ បុរសចំណាស់​ដែលជា​អ្នកបង្កបានរត់គេចខ្លួនបាត់ ចំណែកប្រពន្ធក៏បានរត់​គេចខ្លួនដែរ។

​សូមបញ្ជាក់ផងដែរថា អគ្គីភ័យនេះឆាបអស់ផ្ទះបង្ក​មួយខ្នងទាំងស្រុង និងឆាបឆេះខូច​ដំបូលផ្ទះអ្នកជិតខាង អស់៧ខ្នងទៀត ព្រមទាំងឆេះខូចខាត​ទ្រព្យសម្បត្ដិដែលនៅក្នុងផ្ទះឆេះ​ រួមមាន កង់៤គ្រឿង និងម៉ូតូ៣គ្រឿងផងដែរ​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ បានជួយសម្រួលចរាចរណ៍ពលរដ្ឋងាយស្រួលធ្វើដំណើរ កុំឲ្យកកស្ទះចរាចរណ៍ អ្នកខ្លះចោមរោមឈរមើលនៅក្នុងហេតុការភ្លើងឆេះផ្ទះ។

បន្ទាប់ពីកើតហេតុម្ចាស់ផ្ទះបានរត់គេចខ្លួនរហូតដល់រំលងអធ្រាត្ រទើបបុរសជាម្ចាស់ផ្ទះ និងជាអ្នកជាបង្កបានចូលទៅលបមើលផ្ទះរបស់គាត់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ច ៕

RELATED ARTICLES