Monday, September 29, 2025
Homeព័ត៌មានជាតិលែបខាយសុំរួមរ័កមិនបាន ប្រុសព្រានផ្ទុះតណ្ហាចាប់ផ្តួលសើយអាវបៅដោះ

លែបខាយសុំរួមរ័កមិនបាន ប្រុសព្រានផ្ទុះតណ្ហាចាប់ផ្តួលសើយអាវបៅដោះ

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានលែបខាយសុំនារីវ័យក្មេងជាអ្នកភូមិជាមួយគ្នាម្នាក់រួមរ័កមេត្រី លុះខាងស្រីមិនព្រម ស្រាប់តែប្រុសព្រាននិយាយថា សុំបៅដោះក៏បានដែរ រួចក៏ធ្វើសកម្មភាពចាប់ផ្តួលសើយអាវធ្វើសកម្មភាពបៅដោះ និងរំលោភនារីរងគ្រោះទាំងកំរោល តែសំណាងល្អ នារីរងគ្រោះរើបម្រះរួច រត់ទៅហៅអ្នកភូមិឱ្យជួយបានទាន់ពេល។

ករណីប្រុសល្មោភកាមប៉ងរំលោភនារីវ័យក្មេងនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ។

ប្រុសព្រានដែលសុំស្រីក្មេងរួមរ័កមិនបាន បែរជាចាប់ផ្តួលសុំបៅដោះនេះ មានឈ្មោះថន រដ្ឋា អាយុ៣៩ឆ្នាំ មានប្រពន្ធ និងកូន៤នាក់ ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ២២ឆ្នាំ មានលំនៅក្នុងភូមិជាមួយជនសង្ស័យ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា ជនសង្ស័យនិងគ្រួសារនាង គឺជាមនុស្សស្គាល់រាប់អានគ្នា ហើយជនសង្ស័យឧស្សាហ៍ចេញចូលមកលេងផ្ទះនាងណាស់ ប៉ុន្តែនាងមិនដែលគិតអ្វីផ្តេសផ្តាសជាមួយជនសង្ស័យឡើយ ព្រោះតែជននេះ គឺមានវ័យចំណាស់ជាងនាង ព្រមទាំងមានប្រពន្ធនិងកូនដល់ទៅ៤នាក់ទៀតផង។ ប៉ុន្តែកន្លងមក ជនសង្ស័យចេះតែព្រលយពាក្យលែបខាយឌឺដងដាក់នាងក្នុងន័យស្នេហាមិនឈប់ តែនាងក៏មិនថាអ្វីដែរ ព្រោះនឹកស្មានថា ជនសង្ស័យគ្រាន់តែលេងសើចតាមបែបមនុស្សប្រុសរប៉ិលរប៉ូចប៉ុណ្ណោះ ដឹងអី! តាមពិត ជនសង្ស័យជាមនុស្សល្មោភកាមសោះ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចូលមកលេងនៅផ្ទះរបស់នាងដូចសព្វដង ហើយស្របពេលនោះ នាងនៅចាំផ្ទះតែម្នាក់ឯងប៉ុណ្ណោះ លុះឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បានចូលមកនិយាយលួងលោមនាងសុំរួមរ័ក តែនាងមិនព្រម និងបាននិយាយថា ពូឯងមានប្រពន្ធកូនហើយ ម៉េចបានជាមកចង់ធ្វើរឿងមិនគប្បីបែបនេះ? លុះពេលនាងនិយាយចប់ភ្លាម ជនសង្ស័យបាននិយាយថា បើមិនព្រមដេករួមរ័កជាមួយគេទេ អីចឹងសុំបៅដោះរបស់នាងក៏បានដែរ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានធ្វើសកម្មភាពចាប់នាងផ្តួល រួចសើយអាវនាងឡើង ចាប់បៅដោះនាង ព្រមទាំងចាប់នាងរំលោភទាំងកំរោលតែម្តង។

នារីរងគ្រោះបានឱ្យដឹងទៀតថា ភ្លាមនោះ នាងបានព្យាយាមរើបម្រះរហូតបានរួចផុតពីក្រញាំតណ្ហារបស់ជនល្មោភកាមរូបនោះ ហើយក៏រត់ទៅហៅអ្នកភូមិឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបានភ្លាមតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានតាមចាប់ខ្លួនជនសង្ស័យបាននៅក្នុងជង្រុកស្រូវក្នុងផ្ទះរបស់ជនសង្ស័យ ខណៈដែលជនសង្ស័យភ័យខ្លួននឹងនារីរងគ្រោះស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ក៏រត់មកសម្ងំលាក់ខ្លួននៅផ្ទះវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនព្រមឆ្លើយសារភាពពីទង្វើរបស់ខ្លួននោះទេ ដោយគេគ្រាន់តែនិយាយថា គេគ្រាន់តែចាប់សើយអាវ ហើយបៅដោះរបស់នាងប៉ុណ្ណោះ ម៉េចបានជាមកចោទថា គេចាប់រំលោភសេពសន្ថវៈទៅវិញ?។ ហើយជនសង្ស័យបានអះអាងថា រវាងរូបគេ និងនារីរងគ្រោះ គឺជាអ្នកស្គាល់គ្នា ហើយគេក៏ធ្លាប់ចេញចូលផ្ទះនារីរងគ្រោះញឹកញាប់ដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES