Monday, September 29, 2025
Homeព័ត៌មានជាតិតណ្ហាក្រាស់ណាស់!!! បានម្តងញៀនញ៉ាម បានម្តងទៀត ត្រូវជាប់ខ្នោះ

តណ្ហាក្រាស់ណាស់!!! បានម្តងញៀនញ៉ាម បានម្តងទៀត ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីម្នាក់ រហូតដល់បានសម្រេចម្តងរួចមកហើយ លុះឃើញក្មេងស្រីរងគ្រោះមិនមាត់ ណាមួយមានអារម្មណ៍ថា ញៀនញ៉ាមផង ក៏បានតាមចាប់រំលោភសេពសន្ថវៈជាលើកទី២ ទីបំផុតក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយបានដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនប្រុសល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីបានសម្រេចដល់ទៅ២ដងនោះ មានឈ្មោះឯល កាសី អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះម.ញ អាយុ១២ឆ្នាំ ជាជនជាតិវៀតណាម មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលនាងកំពុងរត់លេងនៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានបបួលនាងទ្បើងលើផ្ទះ លុះឡើងទៅដល់ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ឱបថើប សម្រាតខោអាវនាងចេញអស់ បន្ទាប់មក ក៏ចាប់រំលោភសេពសន្ថវៈនាងរហូតដល់បានសម្រេចតែម្តង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានឱ្យប្រាក់មកនាងចំនួន២ពាន់រៀល ជាថ្នូរនឹងការបិទមាត់កុំឱ្យនាងនិយាយប្រាប់អ្នកណា តែនាងមិនទទួលយកប្រាក់នោះទេ។

ក្មេងស្រីរងគ្រោះ បន្តថា លុះស្អែកឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានមកកន្លែងកើតហេតុម្តងទៀត រួចក៏ព្យាយាមបបួលនាងរួមរ័កជាលើកទី២ ដោយហុចប្រាក់ឱ្យនាងចំនួន២ពាន់រៀលដូចលើកមុនដែរ តែនាងប្រកែកមិនព្រម ស្រាប់តែភ្លាមនោះ ជនសង្ស័យក៏បានចាប់អូសដៃនាងចូលទៅក្រោមផ្ទះ រួចក៏យកស្កុតបិទមាត់នាងជិត កុំឱ្យស្រែក បន្ទាប់មកក៏ធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈរហូតដល់បានសម្រេចជាលើកទី២ រួចក៏រត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានរៀបរាប់រឿងរ៉ាវប្រាប់ឪពុកម្តាយឱ្យដឹង ទើបឪពុកម្តាយបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ដើម្បីឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។

សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ២ បញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រួចក៏នាំខ្លួនមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឯល កាសី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្ត ដូចអ្វីដែលក្មេងស្រីរងគ្រោះចោទប្រកាន់មែន ពោលគឺរូបគេរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ បានសម្រេចដល់ទៅ២ដងមែន។

ជនសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា រូបគេបានល្បួងហៅនាងឡើងទៅលើផ្ទះ រួចក៏ចាប់រំលោភសេពសន្ថវៈបានសម្រេច ហើយឱ្យប្រាក់ទៅនាងចំនួន២ពាន់រៀលដែរ តែនាងមិនយក។ លុះញៀនញ៉ាម ទើបនៅរសៀលថ្ងៃទី២០ វិច្ឆិកា រូបគេក៏បានទៅកន្លែងកើតហេតុម្តងទៀត និងបានបបួលក្មេងរងគ្រោះរួមរ័កគ្នាជាលើកទី២ ដែរ តែនាងមិនព្រម ហើយទោះជាឱ្យលុយចំនួន២ពាន់រៀលជាថ្នូរ ក៏នាងនៅតែប្រកែក ទើបរូបគេបានចាប់ទាញក្មេងស្រីរងគ្រោះចូលក្រោមផ្ទះ រួចយកស្កុតបិទមាត់នាង ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចជាលើកទី២។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES