Monday, September 29, 2025
Homeព័ត៌មានជាតិថ្វីត្បិតតែមិនអស់ទ្រព្យសម្បត្តិ តែត្រូវរងរបួសធ្ងន់ ដោយក្រុមពួកដៃរហ័ស

ថ្វីត្បិតតែមិនអស់ទ្រព្យសម្បត្តិ តែត្រូវរងរបួសធ្ងន់ ដោយក្រុមពួកដៃរហ័ស

​ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ ជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រូវជនសង្ស័យ២នាក់​ ធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែមិនបានសម្រេច ​បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខផ្សារបាយ័ន ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ​ធ្វើដំណើរមកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី Nex មិនចាំពណ៌ និងស្លាកលេខ បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត ហើយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ ប៉ុន្តែមិនបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុក​តែស្ត្រីរងគ្រោះដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺ បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលរង់ចាំថ្ងៃស្អែក បានដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕

RELATED ARTICLES