Monday, September 29, 2025
Homeព័ត៌មានជាតិស្រីស្អាត២នាក់ សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ដោយសារអស់ជំនឿលើប្រុសៗ

ស្រីស្អាត២នាក់ សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ដោយសារអស់ជំនឿលើប្រុសៗ

ភ្នំពេញ ៖ ជារឿងដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងសង្គមខ្មែរ ខណៈដែលនារីរូបស្រស់២នាក់ បានអះអាងថា ពួកនាងលែងមានជំនឿចិត្តលើមនុស្សប្រុសទៀតហើយ ព្រោះមនុស្សប្រុសគ្មានមួយណាស្មោះទេ ហេតុនេះពួកនាងសម្រេចចិត្តភ្ជាប់ពាក្យភ្ជាប់ស្នេហ៍ភេទដូចគ្នា ដោយថែមទាំងបានរៀបចំពិធីភ្ជាប់ពាក្យ បំពាក់ចិញ្ចៀនត្រឹមត្រូវទៀតផង ជាហេតុធ្វើឱ្យមនុស្សប្រុសឈឺចិត្តស្អិតទ្រូង កកឈាមមិនតិចនាក់ឡើយ។

គូស្នេហ៍ស្រីស្អាតខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ភាគីម្ខាងមានគណនីហ្វេសប៊ុកឈ្មោះ Lalika Teytey។ ចំណែកភាគីម្ខាងទៀត មានគណនីហ្វេសប៊ុកឈ្មោះ Fii Fii។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lalika Teytey កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហោះរូបថតចំនួន៥សន្លឹក បង្ហាញពីពិធីភ្ជាប់ពាក្យរវាងនាង និងគូស្នេហ៍ជាភេទដូចគ្នា ដោយមានការរៀបចំពិធីតូចតាច មានផ្លែឈើ នំនែក ពិសេសចិញ្ចៀនពេជ្រ២វង់ ដែលជាសក្ខីភាពនៃចំណងស្នេហ៍ភេទដូចគ្នាទៀតផង។

ម្ចាស់គណនីខាងលើ បានសរសេរសារមួយថា “អរគុណសម្រាប់ការស្រលាញ់មួយនេះ ហើយក៏សន្យាដែរថា នឹងស្រលាញ់គ្នារហូតទៅ Fii Fii…”។

ចំណែកនារីជាដៃគូស្នេហ៍ និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Fii Fii បានបង្ហោះរូបភាពភ្ជាប់ពាក្យរបស់ខ្លួន ព្រមទាំងសរសេរសារខ្លីមួយដែរថា “ថ្ងៃសំខាន់សម្រាប់យើង  I Love 4Ever (ខ្ញុំស្រលាញ់អ្នកជារៀងរហូត)…”។

ត្បិតថា ពិធីភ្ជាប់ពាក្យមួយនេះ រៀបចំឡើងក្នុងលក្ខណៈតូចតាចដោយភាគីគូស្នេហ៍ស្រីដូចគ្នា ស្លៀកពាក់សាមញ្ញធម្មតា ប៉ុន្តែតាមរយៈទឹកមុខអ្នកទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្តពេញថ្លើមចំពោះពិធីមួយនេះខ្លាំងណាស់ និងថែមទាំងមានការបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ស្នេហ៍ភ្ជាប់ជីវិតជាមួយគ្នារហូតតទៅទៀតផង។

ក្រោយសាមីខ្លួនគូស្នេហ៍ស្រីស្រលាញ់ស្រីខាងលើ ទម្លាយចេញនូវរឿងរ៉ាវស្នេហារបស់ខ្លួនរហូតឈានដល់ការភ្ជាប់ពាក្យនឹងគ្នារួចមក គេឃើញមិត្តភក្តិ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា អ្នកទាំងពីរសម្រេចចិត្តជ្រើសរើសយកគូស្នេហ៍ស្រីដូចគ្នាបែបនេះសោះ។

ក្នុងនោះ មិត្តភក្តិរបស់គូស្នេហ៍ខាងលើ បានសរសេរសារបែបភ្ញាក់ផ្អើលថា “ចឹងបាន ស្គាល់ឡើង៥ឆ្នាំ មិនដែលចេះមានគូដូចគេ មកពីចឹងសោះ អបអរសាទរផង Lalika Teytey” “ឯងគិតថាវាធ្វើលេង អាឡូវមែនទែនអីណា ល្បីមែនវី Lalika Teytey…”។

ដោយឡែក បុរសៗជាអ្នកលេងហ្វេសប៊ុកមួយចំនួន បានសរសេរសារបង្ហាញពីឈឺចិត្ត និងកកឈាមថា “ជួបបានម្តងបានត្រឹមតែក្រាស់ (Crush) តែពេលនេះដឹងច្បាស់ហើយថាគ្មានសង្ឃឹមទេ អន់ចិត្តស្តូកម៉ងមានគូជាមនុស្សប្រុសមិនសូវម៉ានទេ តែងំត្រង់យកស្រីគ្នាឯងហ្នឹងម៉ង Sad Bat Lalika Teytey” “ចប់បាត់! មួយគូទៀតហើយ! អ្វីៗប្រែប្រួលអស់ហើយ! មួយគូនេះធ្វើឱ្យបងៗបុរសកកឈាមដុំៗហើយ!។ ដល់ពេលឃើញគាត់ចឹង អត់ដឹងយាយម៉េចដែរ មានតែជូនពរពួកគាត់ទាំងពីរនាក់ឱ្យស្រលាញ់គ្នារៀងរហូតចុះ!…”។

យ៉ាងណា ម្ចាស់គណនី Lalika Teytey ធ្លាប់បានបង្ហោះសារខ្លីមួយថា “អស់ជំនឿលើមនុស្សប្រុសមនុស្សប្រុសគ្មានណាស្មោះទេ…”។ ដោយឡែក ឆ្លើយទៅនឹងសំណួររបស់មិត្តភក្តិក្នុងហ្វេសប៊ុកដែលសួរថា “លេងឬមែននឹងបង Fii Fii?” ម្ចាស់គណនី Fii Fii បានសរសេរសារខ្លីមួយតបទៅវិញថា “Man o ml (មែន អូនសម្លាញ់)…”។ តាមរយៈសំណេររបស់គូស្នេហ៍ខាងលើនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកយល់ឃើញថា មូលហេតុដែលគូស្នេហ៍មួយនេះ សម្រេចភ្ជាប់ស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) គឺដោយសារតែអស់ជំនឿចិត្តលើមនុស្សប្រុសតែម្តង។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ “អង្គរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺដោយផ្ទាល់ពីសាមីខ្លួនអ្នកទាំងពីរខាងលើបាននៅឡើយទេ ខណៈដែលមានការលើកឡើងខ្លះថា ពិធីខាងលើនេះ គឺគ្រាន់តែជាពិធីរៀបចំសែនព្រេនឱ្យកូនភ្លោះតាមបែបជំនឿប្រពៃណីប៉ុណ្ណោះ និងយល់ថា សាមីខ្លួនអ្នកទាំងពីរខាងលើគឺជាកូនភ្លោះ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES