Monday, September 29, 2025
Homeព័ត៌មានជាតិនាងពួន៤នាក់ទៀតហើយ លាក់ខ្លួនបម្រើសេវាផ្លូវភេទ សមត្ថកិច្ចឃាត់ខ្លួន

នាងពួន៤នាក់ទៀតហើយ លាក់ខ្លួនបម្រើសេវាផ្លូវភេទ សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន០៣នាក់ ជាអនីតិជន នៅហាងម៉ាស្សាកោសជប់១៦៨ ដែលបង្កប់សេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំចុះធ្វើការបង្ក្រាបជាក់ស្ដែង  ដោយលោកឧត្តសេនីយត្រី ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៧ នៅទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យជាម្ចាស់ទីតាំង ឈ្មោះ ហុង លាភ អាយុ៤៥ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវចំពោះទីតាំងខាងលើនេះ ដោយដាក់យីហោ កោសជប់ តែបង្កប់បំរើសេវាផ្លូវភេទ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ីចាប់ ពីម៉ោង០៨ព្រឹកដល់ម៉ោង០២យប់ ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង ១០០០០រៀល ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដង តម្លៃ២០ដុល្លារ ទៅ៣០ដុល្លារ។

បច្ចុប្បន្នស្រី្តសង្ស័យជាម្ចាស់ទីតាំងត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

RELATED ARTICLES