Monday, September 29, 2025
Homeព័ត៌មានជាតិមន្ត្រីនគរបាលបាញ់សម្លាប់ខ្លួនក្នុងបន្ទប់ទឹក បន្សល់ទុកបណ្តាំ

មន្ត្រីនគរបាលបាញ់សម្លាប់ខ្លួនក្នុងបន្ទប់ទឹក បន្សល់ទុកបណ្តាំ

កោះកុង ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល មានករណីអត្តឃាតមួយបានកើតឡើងនៅទីរួមខេត្តកោះកុង ដោយមានមន្រ្តីនគរបាលម្នាក់​ដែលយាមនៅធនាគារ​អេស៊ីលីដា បានយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ហើយក៏បានសរសេរបណ្តាំទុកលើអាវផងដែរ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើល ។

មុនពេលស្លាប់ ជនរងគ្រោះបានសរសេរបណ្តាំនៅលើអាវថា “ការស្លាប់ខ្ញុំមិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺស្លាប់ដោយខ្លួនឯង ពីខ្ញុំផេង គ្រី។ លាហើយអ្នកទាំងអស់គ្នា”។

មន្ត្រីនគរបាលដែលយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនោះ ត្រូវបានគេស្គាល់ឈ្មោះថា ផេង គ្រី អាយុជាង៤០ឆ្នាំ ដែលយាមប្រចាំការនៅធនាគារអេសុីលីដា ក្នុងទីរួមខេត្តកោះកុង។

ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ដោយសារពេលនេះកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ និងពិនិត្យសាកសពនៅកន្លែងកើតហេតុ៕

RELATED ARTICLES