Tuesday, September 30, 2025
Homeព័ត៌មានជាតិសូមប្រុងប្រយ័ត្ន!!! ថៅកែភ្លេចខ្លួន កម្មករលួចលុយ២៥០០ដុល្លារ គេចខ្លួន១ខែ ជាប់ខ្នោះ

សូមប្រុងប្រយ័ត្ន!!! ថៅកែភ្លេចខ្លួន កម្មករលួចលុយ២៥០០ដុល្លារ គេចខ្លួន១ខែ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាកម្មករលីសែងអីវ៉ាន់ម្នាក់ ឆ្លៀតពេលថៅកែរបស់ខ្លួនខ្វះការប្រុងប្រយ័ត្ន ក៏បែកគំនិតលួចប្រាក់របស់ថៅកែអស់ចំនួន២៥០០ដុល្លារ រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួន អស់រយៈពេលជិត១ខែ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យដែលលួចប្រាក់ថៅកែចំនួន២៥០០ដុល្លារនោះ មានឈ្មោះពេជ្រ ហ៊ី អាយុ២៦ឆ្នាំ មុខរបរកម្មករលីសែងអីវ៉ាន់ មានស្រុកកំណើតនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាថៅកែ មានឈ្មោះឡោ ម៉េងហួត អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ជនរងគ្រោះឈ្មោះឡោ ម៉េងហួត បានដាក់ពាក្យបណ្តឹងទៅលើឈ្មោះពេជ្រ ហ៊ី ដែលជាអតីតកូនឈ្នួលរបស់ខ្លួន (កម្មករលីសែងអីវ៉ាន់) ថាបានធ្វើសកម្មភាពលួចយកប្រាក់របស់គាត់ អស់ចំនួន២៥០០ដុល្លារ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រួចបានរត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពេជ្រ ហ៊ី បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចប្រាក់របស់ថៅកែ ចំនួន២៥០០ដុល្លារប្រាកដមែន ដោយនៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ នៅគ្រាដែលឃើញថៅកែភ្លេចខ្លួន រូបគេក៏លួចបើកថតតុដាក់លុយ ប្រមូលយកលុយបានចំនួន២៥០០ដុល្លារ រួចក៏រត់គេចខ្លួន បានរយៈពេលជិត១ខែ ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES