ខេត្តរតនគិរី ៖ បុរសល្មោភកាមម្នាក់មានប្រពន្ធរួចទៅហើយ បែរជាបែកគំនិតលបលួចចាប់រំលោភប្អូនថ្លៃស្រី ដែលទីបនឹងមានវ័យ១៤ឆ្នាំ (អនីតិជន) រហូតដល់បានសម្រេចជាច្រើនលើកច្រើនសារ លុះចុងក្រោយប្រពន្ធតាមទាន់ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។
ករណីបងថ្លៃប្រុសចាប់រំលោភប្អូនស្រីស្ថិតក្នុងវ័យអនីតិជននេះ បានកើតឡើង តាំងពីអំឡុងឆ្នាំ២០១៧មកម៉្លេះ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ បន្ទាប់ពីស្ត្រីជាប្រពន្ធជនសង្ស័យ និងជាបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ បានតាមទាន់ រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃស្រីខ្លួនឯង មានឈ្មោះសែម សារ៉ូ អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ហ.ស.ល អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាបងស្រីបង្កើតក្មេងស្រីរងគ្រោះ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ ដែលបានប្តឹងចោទប្រកាន់ថា ប្តីរបស់នាងឈ្មោះសែម សារ៉ូ បានធ្វើសកម្មភាពចាប់រំលោភប្អូនស្រី បង្កើតឈ្មោះហ.ស.ល។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសែម សារ៉ូ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលោភប្អូនថ្លៃស្រី (ក្មេងស្រីរងគ្រោះ) ដូចអ្វីដែលប្រពន្ធបានប្តឹងចោទប្រកាន់មែន។
ជនសង្ស័យបានបន្តសារភាពទៀតថា តាមពិតរូបគេធ្លាប់បានចាប់រំលោភប្អូនថ្លៃនេះជាច្រើនលើកច្រើនសារមកហើយ តាំងពីអំឡុងឆ្នាំ២០១៧មកម៉្លេះ ប៉ុន្តែក្រោយពីរំលោភរួច រូបគេតែងលួងលោមផង និងគំរាមផង មិនឱ្យប្អូនស្រីនេះទម្លាយរឿងរ៉ាវប្រាប់គេឯងឡើយ។ លុះលើកចុងក្រោយ ពេលដែលរូបគេកំពុងធ្វើសកម្មភាពរំលោភប្អូនថ្លៃជាថ្មីម្តងទៀត ក៏ត្រូវប្រពន្ធតាមទាន់ ហើយក៏ប្តឹងប៉ូលិសតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យនិងធ្វើកោសល្យវិច័យ ដើម្បីជាភស្តុតាងដាក់បន្ទុកជនសង្ស័យ។
ដោយឡែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទមុនៗ
ដឹកម៉ូយចេញពីខារ៉ាអូខេ ដល់កន្លែងស្ងាត់រឹតកប្លន់ម៉ូត
ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានឌុបបុរសម្នាក់ចេញពីខារ៉ាអូខេ សំដៅទៅខណ្ឌជ្រោយចង្វារក្នុងតម្លៃ២៥០០០រៀល លុះទៅដល់ពាក់កណ្តាលផ្លូវកន្លែងស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពដោះខ្សែក្រវាត់រឹតកប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ខាងក្រោយភោជនីយដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនអូស៊ីអាយស៊ី ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បុរសរងគ្រោះ ដែលត្រូវជនសង្ស័យជាចោរប្លន់ រឹតកប្លន់ម៉ូតូទៅបាត់នេះ មានឈ្មោះតុ វុធធាន អាយុ៤៣ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចំណែកម៉ូតូដែលជនសង្ស័យរឹតកប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1I-2682។
តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់កំពុងឈប់ចាំម៉ូយនៅម្តុំខារ៉ាអូខេអ៊ិចធូ ម្តុំអគារ ប៊ូលឌីងចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លុះបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យទើបនឹងចេញពីខារ៉ាអូខេអ៊ិចធូ បានហៅម៉ូតូឌុបគាត់ជិះ បំណងទៅខណ្ឌជ្រោយចង្វារ ដោយតថ្លៃឱ្យថ្លៃឈ្នួលម៉ូតូឌុបគាត់ចំនួន២៥០០០រៀល ពេលនោះគាត់ក៏យល់ព្រមដឹកជនសង្ស័យ សំដៅ ទៅខណ្ឌជ្រោយចង្វារ។
បុរសរងគ្រោះបន្តថា នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចស្ងាត់ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោះខ្សែក្រវាត់មករឹតករបស់គាត់ រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ចំណែកគាត់ទោះជាចង់ស្រែកហៅគេជួយ ក៏គ្មានអ្នកណាអាចលឺដែរ ព្រោះតែកន្លែងនោះជាកន្លែងស្ងាត់ខ្លាំងណាស់។
ក្រោយកើតហេតុ បុរសរងគ្រោះ បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕
http://www.nokorthomdaily.com/2018/01/230120181014/