Friday, October 3, 2025
Homeព័ត៌មានជាតិប្រុសបានប្រាណហើយ ចង់ដោះដៃ ស្រីប្រាប់ម៉ែ ប្តឹងសមត្ថកិច្ចវាយខ្នោះ

ប្រុសបានប្រាណហើយ ចង់ដោះដៃ ស្រីប្រាប់ម៉ែ ប្តឹងសមត្ថកិច្ចវាយខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ យុវជនកំហូចម្នាក់បានល្បួងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ (អនីតិជន) រួមរ័កមេត្រី លុះក្រោយពីបានប្រាណ បែរជាចង់ដោះដៃមិនទទួលខុសត្រូវ ទើបធ្វើឱ្យក្មេងស្រីរងគ្រោះប្រាប់ម្តាយឱ្យដឹង រួចក៏ត្រូវម្តាយខាងស្រីដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថ ចាប់ខ្លួនប្រុសកំហូចយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងរំលោភកូនស្រីគេនេះ បានកើតឡើងតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨  លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនសង្ស័យល្មោភកាមដែលល្បួងរំលោភកូនស្រីគេ និងត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន មានឈ្មោះសង់ វ៉ាន់នី អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះព.ល.ភ អាយុ១៤ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយជនសង្ស័យដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ម្តាយរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះសង់ វ៉ាន់នី ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ដែលជាអនីតិជន រួចមានបំណងចង់គេចវេសមិនទទួលខុសត្រូវ។ ក្រោយទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង៤និង៥០នាទីថ្ងៃដដែល លោកក៏បានដឹកនាំកម្លាំងការិយាល័យបទល្មើសជួញដូរមនុស្សចំនួន៤នាក់ ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសង់ វ៉ាន់នី នាំមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

លោកព្រហ្ម ថេង បានបញ្ជាក់បន្ថែមថា ក្រោយពីការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីមែន កាលពីចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ហើយមានបំណងគេចវេស មិនព្រមទទួលខុសត្រូវ ទើបខាងស្រីមិនសុខចិត្តទម្លាយរឿងប្រាប់ម្តាយឱ្យដឹង និងឈានដល់ការដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

 

បុរស ៣នាក់ ចូលខារ៉ាអូខេ ផឹក​ស្រា១កេះ​អស់១៩៣ដុល្លារ !!!

ភ្នំពេញ ៖ បុរស៣នាក់ បានបបួលគ្នាចូលច្រៀងខារ៉ាអូខេ សែនរីករាយ ប៉ះចំកន្លែងកាប់ គ្រាន់តែផឹក​ស្រាបៀរដបចំនួន១កេះ​ គិតលុយអស់ចំនួន១៩៣ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងល្វា ចំណុចនៅក្នងភោជនីយដ្ឋាន និងខារ៉ាអូខេ សែនរីករាយ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់ពីបុរសជាភ្ញៀវម្នាក់ក្នុងចំណោម៣នាក់ បានប្រាប់ឲ្យដឹងថា ​មុនពេលកើត​ហេតុ ពួកគាត់ទាំង៣នាក់ បានបបួល​គ្នាចូលច្រៀងខារ៉ាអូខេ សែនរីករាយថ្មី តាំងពីម៉ោង១០យប់ ។ ពេលចូលទៅដល់ក្នុងហាងបានកុម៉ង់ស្រាបៀរដបចំនួន១កេះតម្លៃ ៣៥ដុល្លារ មិន​បានកុម៉ង់ម្ហូបទេ ព្រោះមានម្ហូប Free បន្ទាប់មក បុរសម្នាក់​ក្នុងចំណោម៣នាក់​ បានប្រាប់ទៅមេការ​​ខារ៉ាអូខេនោះថា ត្រូវការនារីអង្គុយកំដរម្នាក់មួយ ។ លុះពេលនារីកំដមក​ដល់បាន​សុំ​​ហៅ​ម្ហូបមួយចាន ហើយបានបន្តិចស្រាប់តែមានបុគ្គលិកលើកម្ហូបមក១ចានហើយ១​ចាន​​ទៀត ធ្វើពួកគេមានការសង័្សយ បានសួរនាំទៅមិត្តភក្តិចូលរួមជាមួយគ្នា តើម្ហូបនេះ​អ្នកណាកុម្មង់ ​មិត្តភក្តិ២នាក់ទៀតឆ្លើយថា មិនបានកុម្មង់នោះទេ ។ ពេលនោះ ពួកគាត់​ក៍មិនបានសួរវែងឆ្ងាយដែលគិតតែពីនាំគ្នាផឹកស៊ីសប្បាយជាធម្មតារហូតមកដល់ម៉ោងកើតហេតុខាងលើ បានហៅបុគ្គលិកម្នាក់មកគិតលុយ ស្រាប់តែគិតអស់ប្រាក់ចំនួន១៩៣ដុល្លារ ធ្វើឲ្យពួកគាត់​ងឿងឆ្ងល់ ក៏បានសួរនាំទៅបុគ្គលិកហាងនោះថា ម៉េចក៏អស់ថ្លៃច្រើនម្ល៉េះ សូមគិតម្តង​ទៀតទៅ ទើបបុគ្គលិកអ្នកគិតលុយប្រាប់ថា ក្នុងនោះបានកុម៉ង់ម្ហូបអស់១៧ចាន ក្នុងមួយចានមានតម្លៃចាប់ពី៥ដុល្លារដល់១០ដុល្លារ សរុបទាំងអស់១៩៣ដុល្លារ ក៏ធ្វើឲ្យមានការ​ផ្អើល​ឆោឡោពេញខារ៉ាអូខេ ​ និងមានស្រ្តីម្នាក់មិនថា ជាបុគ្គលិកឬក៏ថៅកែស្រីទេ បានយកទូរស័ព្ទមកថតឡាយដោយនិយាយថាមានភ្ញៀវចូលផឹកស៊ីច្រៀងខារ៉ាអូខេអត់ឲ្យលុយ ។

ក្រោយពេលកើតហេតុផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបាននិយាយថា ជារឿងដដែលដែលកើតមានស្ទើររាល់យប់ធ្វើឲ្យសមត្ថកិច្ចរកពេលដេកពួនមិនបានទេ ​។ បន្ទាប់ពីកើតហេតុថៅកែហាងបានចេញមុខសម្របសម្រួលជាមួយភ្ញៀវ ចំណែកភ្ញៀវទាំង៣នាក់មិនចង់់មានរឿងវែងឆ្ងាយសុខចិត្តសងសំណង១៩៣ដុល្លារបញ្ចប់រឿង ៕

 

http://www.nokorthomdaily.com/2018/01/news-49841/

RELATED ARTICLES