Friday, October 3, 2025
Homeព័ត៌មានជាតិទីតាំង៣កន្លែង លក់ផលិតផលរំលោភកម្មសិទ្ធិបញ្ញា សមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប

ទីតាំង៣កន្លែង លក់ផលិតផលរំលោភកម្មសិទ្ធិបញ្ញា សមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៨ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្តតាមពាក្យបណ្តឹងពីក្រុមហ៊ុន ប៊ីចេង រូបវែក រកកន្លែងមានលក់ផលិតផលរំលោភកម្មសិទ្ធបញ្ញា ដោយមាន៣ទីតាំង ទី១. នៅផ្ទះលេខ១៤ BEo តាមបណ្តោយផ្លូវលេខ១៤១ ទី២. ផ្ទះលេខ១០ BEo តាមបណ្តោយផ្លូវលេខ១៤១ និងទី៣. ផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងទី១. ឈ្មោះតាំង សៀងខេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ BEo តាមបណ្តោយផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធបញ្ញ ដោយមានប៊ីចេងក្លែងក្លាយ ចំនួន៨០០កញ្ចប់តូច ២៧៥គីឡូក្រាម និងសំបកខ្ចប់មួយចំនួនួទៀត និងម្ចាស់ទីតាំងទី២. ឈ្មោះអ៊ឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញវត្ថុធាតុដើមសម្រាប់ធ្វើប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធបញ្ញា មានប៊ីចេងក្លែងក្លាយ ចំនួន៥៣បេ ស្មើ១,៣៦៤គីឡូក្រាម ប៊ីចេងមិនទាន់វេចខ្ចប់ចំនួន៧៦បេ ស្មើ១,៨៩៨គីឡូក្រាម សំបកវេចខ្ចប់ទម្ងន់៩៩គីឡូក្រាម ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង ម៉ាស៊ីនវេចខ្ចប់១គ្រឿង និងម្ចាស់ទីតាំងទី៣. ផ្ទះលេខ១០ BEo តាមបណ្តោយផ្លូវលេខ១៤១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មិនបានចូលរួមសហការចំណាត់ការរបស់កម្លាំងសមត្ថកិច្ចឡើយ ដូច្នេះសមត្ថកិច្ចបានសម្រេចចិត្តកាច់សោរផ្ទះឆែកឆេរ និងរកឃើញប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធបញ្ញា មានប៊ីចេងក្លែងក្លាយចំនួន១៣៩យួរ ក្នុង១យួរ ១២គីឡូ ស្មើ២,១២០គីឡូក្រាម ប៊ីចេងមិនទាន់វេចខ្ចប់ចំនួនជាង២០០បេ សំបកវេចខ្ចប់មួយចំនួនធំ ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង ម៉ាស៊ីនវេចខ្ចប់១គ្រឿង។

លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ បានឱ្យដឹងថា សមត្តកិច្ចរបស់លោកបានអនុវត្តតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនប៊ីចេងវែក ដែលបានស្រាវជ្រាវរកឃើញថា មានឈ្មួញមានលក់ផលិតផលប៊ីចេងរូបវែក ដែលរំលោភកម្មសិទ្ធបញ្ញា ដែលបម្រុងធ្វើចរាចរលើទីផ្សារមួយចំនួន។ បច្ចុប្បន្នម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES