ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងមានទទួលចែកចាយបោះដុំ និងរាយគ្រប់ផលិតផលថែរក្សាសម្រស់អាហារបំប៉នឱ្យស្បែកស និង Make Up គ្រប់ប្រភេទ ដែលនាំចូលពីប្រទេសថៃ និងកូរ៉េ ធានាថាសុទ្ធ ១០០% យីហោ ពេជ្រ-និច ប៊ីយូធី (Pic-Nic-Beauty) ដែលសង្ស័យនាំចូលផលិតផលក្លែងក្លាយ។
ប្រតិបត្តិការចុះពិនិត្យហាងលក់ផលិតផលគ្រឿងសម្អាងនេះ ធ្វើឡើងនៅរសៀលម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៦៤D ក្រុម១៧ ភូមិ៧ ផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ ត្រូវបានខាងភាគីម្ចាស់ទីតាំងហាមអ្នកព័ត៌មានមិនឱ្យថតធ្វើការផ្សព្វផ្សាយឡើយ ទោះជាមានចម្ងល់ឃើញមានកម្លាំងនគរបាលចេញចូលត្រួតពិនិត្យផលិតផលថែក្សាសម្ផស្សពីប្រទេសថៃ និងកូរ៉េ នៅទីនោះក្តី។
នៅពេលអ្នកសារព័ត៌មានព្យាយាមថតរូបភាព ដើម្បីយកធ្វើការផ្សព្វផ្សាយអំពីការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នោះ លោកនគរបាលម្នាក់ បានចេញមកស្តីឱ្យអ្នកកាសែត និងហាមឃាត់មិនឱ្យធ្វើការផ្សព្វផ្សាយ ព្រមទាំងគំរាមឱ្យខាងម្ចាស់ទីតាំងប្តឹងអ្នកកាសែតទៀតផង ធ្វើឱ្យអ្នកដែលឈរមើលនៅទីនោះមានការងឿងឆ្ងល់ថា ហេតុអ្វីបានលោកប៉ូលិសនោះ ហាមមិនឱ្យអ្នកកាសែតយកមកព័ត៌មានមកផ្សាយជូនសាធារណជន ឬមួយមានភាពអាថ៌កំបាំងនៅពីក្រោយរឿងនេះ ដើម្បីបានដុល្លារចូលក្នុងហោប៉ៅរបស់ខ្លួន។
យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ក្នុងកម្មវិធីជួបអ្នកសារព័ត៌មានប្រចាំឆ្នាំ លើកទី២ ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត ទៅដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ បែរជាមានមន្ត្រីនគរបាលចេញមុខគំរាមប្តឹងអ្នកកាសែតទៅវិញ ដោយគ្រាន់តែចុះទៅយកព័ត៌មានពិតមកផ្សាយនោះ ដែលផ្ទុយពីប្រសាសន៍របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទាំងស្រុង៕
អត្ថបទមុនៗ
ប្រុសស្ទាវមើលរឿងសិចក្តៅខ្លួន ចាប់រំលោភក្មេងស្រីក្រោមស្ពាន
ខេត្តកំពង់ចាម ៖ ក្មេងប្រុសឈាមរាវម្នាក់ ព្រោះតែឧស្សាហ៍មើលរឿងអាសអាភាសតាមទូរស័ព្ទញឹកញាប់ពេក ទើបកើតមានចំណង់ ចង់សាកល្បងភ្លក់រសជាតិរួមរ័ក រួចក៏បែកគំនិតចាប់រំលោភក្មេងស្រីម្នាក់ ម្តងរួចមកហើយតែមិនបានសម្រេច ព្រោះតែម្តាយរបស់ខ្លួនមកទាន់ ទើបអាក់ខានទៅវិញ លុះក្រោយមក មានឱកាសល្អក៏ល្បួងក្មេងស្រីរងគ្រោះទៅលេងទឹកនៅក្រោមស្ពាន រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចចាប់ខ្លួនក្មេងស្ទាវល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវចាប់រំលោភក្មេងស្រីរហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពានទី១ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ ជនសង្ស័យ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
យុវជនល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា សក្តា អាយុ១៦ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះណ.ស.ខ អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះជា សក្តា ថាបានចាប់រំលោភកូនស្រីរបស់គាត់រហូតដល់បានសម្រេច កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពាន ក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះជា សក្តា នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជា សក្តា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច ដូចអ្វីដែលម្តាយក្មេងស្រីរងគ្រោះ បានប្តឹងចោទប្រកាន់ប្រាកដមែន មូលហេតុដោយសារតែរូបគេធ្លាប់មើលរឿងអាសអាភាសនៅក្នុងទូរស័ព្ទដៃ ទើបធ្វើឱ្យមានអារម្មណ៍ចង់សាកចង់ដឹងបែបនេះ។
ជនសង្ស័យបានបន្តសារភាពថា តាមពិតរូបគេធ្លាប់បានចាប់រំលោភក្មេងស្រីរងគ្រោះចំនួន២លើកឯណោះ ដោយលើកទី១ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ រូបគេធ្លាប់បានចាប់រំលោភក្មេងស្រីរងគ្រោះនៅលើផ្ទះរបស់គេម្តងរួចមកហើយ តែមិនបានសម្រេច ដោយសារម្តាយរបស់គេ (ជនសង្ស័យ) មកទាន់។ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមានឱកាសល្អ ទើបរូបគេបានល្បួងក្មេងស្រីរងគ្រោះទៅលេងទឹកនៅចំណុចក្រោមស្ពានទី១ ហើយក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បាន សម្រេចតែម្តង។
តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យធ្លាប់ចាប់នាងរំលោភនៅលើផ្ទះ (ជនសង្ស័យ) ម្តងហើយតែមិនបានសម្រេច ហើយក៏គំរាមមិនឱ្យនាងនិយាយប្រាប់អ្នកណា។ លុះក្រោយមកជនសង្ស័យបាននាំនាងទៅលេងទឹកនៅក្រោមស្ពាន ហើយពេលទៅដល់ស្ងាត់ល្អ ទើប ជនសង្ស័យបានចាប់នាងរំលោភរហូតបានសម្រេចតែម្តង។ បន្ទាប់មកនាងក៏បានយករឿងរ៉ាវនេះប្រាប់ម្តាយ ទើបម្តាយបាននាំនាងទៅដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យតែម្តង។
ជុំវិញករណីខាងលើនេះ កម្លាំងជំនាញ បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅចាត់ការតាមនីតិវិធី៕
http://www.nokorthomdaily.com/2018/01/26120181032/