Saturday, October 4, 2025
Homeព័ត៌មានជាតិស្នេហ័តាមទូរស័ព្ទ ប្រុសល្បួងស្រីរួមរ័កក្នុងផ្ទះជួល ដឹងដល់ឪពុកម្តាយ ប្តឹងប៉ូលិសចាប់វាយខ្នោះ

ស្នេហ័តាមទូរស័ព្ទ ប្រុសល្បួងស្រីរួមរ័កក្នុងផ្ទះជួល ដឹងដល់ឪពុកម្តាយ ប្តឹងប៉ូលិសចាប់វាយខ្នោះ

ខេត្តកំពង់ចាម ៖  យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់តាមទូរស័ព្ទមួយរយៈមកហើយ រួចក៏ព្យាយាមលួងលោម រហូតបានរួមភេទជាមួយគ្នាម្តង ស្រាប់តែរឿងរ៉ាវបែកធ្លាយដឹងដល់ក្រុមគ្រួសារខាងក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនយុវជនស្ទាវដែលល្បួងក្មេងស្រីរួមភេទ រហូតបានសម្រេចនេះ ធ្វើឡើង កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនសង្ស័យដែលល្បួងក្មេងស្រីរួមភេទ មានឈ្មោះយ៉ុង គីមឡេង អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។  ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ អ.ម.គ អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យបានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីរងគ្រោះតាមទូរស័ព្ទមួយរយៈមកហើយ លុះក្រោយមក ជនសង្ស័យក៏បានលួងលោមសុំក្មេងស្រីរងគ្រោះរួមរ័ក លុះក្រោយពីត្រូវរ៉ូវគ្នា អ្នកទាំង២ ក៏បានរួមភេទជាមួយគ្នានៅចំណុចបន្ទប់ជួលមួយកន្លែង ម្តុំរោងចក្រ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ រឿងរ៉ាវខាងលើបានបែកធ្លាយដឹងដល់អាណាព្យាបាលខាងក្មេងស្រីរងគ្រោះ ទើបធ្វើឱ្យឪពុកម្តាយខាងស្រីខឹងច្រឡោត ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយនឹងក្មេងស្រីរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញខេត្តកំពង់ចាម នាំខ្លួនយកទៅអនុវត្តតាមនិតិវិធី៕

 

អត្ថបទមុនៗ

ខឹងមិនប្រគំតន្ត្រីបន្ត ព្រួតគ្នាជិះម៉ូតូដេញវាយក្រុមវង់តន្ត្រីបែកភ្នែកម្នាក់ របួស៤នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមតន្ត្រីសម័យ១វង់ ត្រូវបានម្ចាស់ដើមការជួលឱ្យទៅប្រគំកំដរភ្ញៀវហូបចុកផឹកស៊ី ដោយសន្យាចប់ត្រឹមម៉ោង៣រសៀល លុះដល់ម៉ោងបិទ ក៏មានអ្នកមកសុំថែមម៉ោង តែម្ចាស់វង់តន្ត្រីមិនព្រម ព្រោះជាប់ទទួលកម្មវិធីគេ១ទៀត នៅល្ងាចថ្ងៃដដែល ស្រាប់តែធ្វើឱ្យក្រុមអ្នកសុំថែមម៉ោងមិនបាន មួម៉ៅនាំគ្នាដេញតាមវ៉ៃម្ចាស់វង់តន្ត្រីបណ្តាលឱ្យបែកភ្នែក ចំណែកកូនចៅ៤នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល និងថែមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិ និងគប់បែកកញ្ចក់រថយន្តដឹកឆាកតន្ត្រី បណ្តាលឱ្យរងការខូចខាតទៀតផង។

ហេតុការណ៍ក្រុមប្រមឹកខឹងម្ចាស់វង់តន្ត្រីមិនព្រមថែមម៉ោង ក៏ផ្ទុះហិង្សាដេញតាមវាយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវគេព្រួតដេញវាយឱ្យរងរបួសទាំង៥នាក់ រួមមាន ទី១-ឈ្មោះម៉ៃ ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាម្ចាស់វង់តន្ត្រីសម័យ ម៉ៃ ចាន់ថា រងរបួសក្រោមភ្នែកខាងស្តាំ ទី២-ឈ្មោះសៅ លី ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកភ្លេង និងជាសាច់ញាតិម្ចាស់វង់តន្ត្រី រងរបួសចង្កេះ។ ចំណែក៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ និងគ្រាន់តែដឹងថា ជនរងគ្រោះទាំង៥នាក់ មានលំនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមស្តីបុរសរងគ្រោះជាម្ចាស់វង់តន្ត្រីសម័យ ម៉ៃ ចាន់ថា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមតន្ត្រីរបស់គាត់បានទទួលលេងឱ្យពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ដោយកំណត់ត្រឹមម៉ោង៣រសៀលបញ្ឈប់។ លុះដល់ម៉ោងកំណត់ម្ចាស់ កម្មវិធីគេសុំតម៉ោង១ឬ២ម៉ោងថែមទៀត តែគាត់មិនព្រមតឱ្យ ព្រោះគាត់រវល់ជាប់ទៅលេងមួយកន្លែងទៀតនៅល្ងាចថ្ងៃដដែលនេះ នៅម្តុំទីប្រជុំជនប៉ោយប៉ែត ស្រាប់តែភ្លាមនោះមានអ្នកចង់រករឿង ក៏នាំគ្នាឡើងលោតលើឆាកតន្ត្រីរបស់គាត់ រហូតបាក់ឆាកតន្ត្រីអស់១ផ្ទាំង។

ជនរងគ្រោះបន្តថា ដើម្បីបញ្ចៀសបញ្ហា គាត់បានហាមក្រុមភ្លេងរបស់គាត់ មិនឱ្យមាត់កអ្វីទេ និងនាំគ្នារើឆាកដាក់លើរថយន្តចេញទៅវិញ។ ស្រាប់តែក្រោយពេលរៀបចំឧបករណ៍ និងឆាកដាក់លើរថយន្តរួចរាល់ហើយ គាត់ក៏បើករថយន្តចេញមិនទាន់បាន២០០ម៉ែត្រផង ស្រាប់តែមានជនសង្ស័យជាច្រើននាក់ ជិះម៉ូតូប្រដេញតាមពីក្រោយ ដោយប្រដាប់ដោយដំបង និងដុំថ្ម មកព្រួតវាយ និងគប់ក្រុមភ្លេងរបស់គាត់៤នាក់ ដែលជិះម៉ូតូ៣គ្រឿង តាមពីក្រោយរថយន្ត។ ហើយភ្លាមនោះ ក្រុមជនបង្កបានវាយចំជនរងគ្រោះឈ្មោះសៅ លី ១ដំបងចំត្រគាកធ្លាក់ពីលើម៉ូតូ ហើយក្រុមបង្កនាំគ្នាព្រួតវាយទាត់ធាក់លើជនរងគ្រោះឈ្មោះសៅ លី ទៀត ទើបគាត់មើលតាមកញ្ចក់មើលក្រោយឃើញ ក៏ឈប់រថយន្តចុះទៅជួយ ដឹងអី! ក្រុមជនសង្ស័យមកទាញដែកលើរថយន្តរបស់គាត់វាយគាត់ បណ្តាលឱ្យរបួសក្រោមភ្នែកខាងស្តាំតែម្តង។

ជនរងគ្រោះបានឱ្យដឹងទៀតថា ដោយសារឃើញសភាពការណ៍មិនស្រួល គាត់ក៏នាំគ្នាជួយលើកជនរងគ្រោះឈ្មោះសៅ លី ដាក់លើរថយន្ត និងប្រាប់អ្នកផ្សេងឱ្យបើកម៉ូតូរត់ទៅ រីឯគាត់គាត់ក៏បើករថយន្តគេចចេញដែរ តែពេលគាត់បើករថយន្តចេញទៅនោះ ស្រាប់តែក្រុមជនសង្ស័យបានប្រដេញតាម និងវាយបែកកញ្ចក់រថយន្តរបស់គាត់ផ្នែកខាងមុខ និងបែកកញ្ចក់មើលក្រោយថែមទៀត។

ក្រោយកើតហេតុ ក្រុមជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាប់ក្រុមជនបង្កយកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីចោទប្រកាន់នេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ដើមការបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

 

http://www.nokorthomdaily.com/2018/01/violence-61589/

RELATED ARTICLES