Saturday, October 4, 2025
Homeព័ត៌មានជាតិសួរប្រពន្ធរឿងលុយលក់ដី កូនប្រុសលូកមាត់មាត់ ខឹងទាញកាំបិតដេញកាប់ ដួលបោក្បាលជុងដែកគោលស្លាប់

សួរប្រពន្ធរឿងលុយលក់ដី កូនប្រុសលូកមាត់មាត់ ខឹងទាញកាំបិតដេញកាប់ ដួលបោក្បាលជុងដែកគោលស្លាប់

ខេត្តតាកែវ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកកើតមានជម្លោះជាមួយប្រពន្ធកូន ពីរឿងលក់ដីបានលុយ មិនដឹងជាបាត់ទៅណាអស់ ចាយមិនដឹងមុខ លុះកូនប្រុសឆ្លើយតប២-៣ម៉ាត់ ស្រាប់តែធ្វើឱ្យបុរសជាឪពុកដែលកំពុងស្រវឹងជោកផ្ទុះកំហឹងចោទថា កូនប្រុសមើលងាយ ក៏ស្ទុះទាញកាំបិតដេញកាប់ ស្រាប់តែអកុសលភ្លាត់ជើងដួលបោកក្បាលជុងចំដែកគោល បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយខម ឃុំដូង ស្រុកបាទី។

បុរសរងគ្រោះដែលរត់ដេញកាប់កូនប្រុស  បែរជាភ្លាត់ជើងដួលបោកក្បាលជុងដែកគោលស្លាប់ មានឈ្មោះជូន គោ អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតេហតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅផឹកស្រាតាំងពីថ្ងៃរសៀល រហូតដល់កប់ព្រលប់ ស្រវឹងជោក ទើបវិលមកផ្ទះវិញ លុះមកដល់ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធកូនពីរឿងលក់ដី ដោយជនរងគ្រោះ ជាប្តីបានសួរទៅប្រពន្ធថា លុយលក់ដីបានបាត់ទៅណាអស់ ចាយវាយតែម្នាក់ឯង ដោយមិនដឹងមុខ ទើបត្រូវប្រពន្ធតបតវិញ២-៣ម៉ាត់។ ចំណែកកូនប្រុសជនរងគ្រោះឮឪពុកសួររកលុយបែបនេះ ក៏ឆ្លើយទៅឪពុកថា គ្មានអ្នកណាយកលុយទៅចាយវាយឯណាទេ គឺយកទៅសងគេអស់ហើយ ស្រាប់តែធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតដេញកាប់កូនប្រុសដែលថ្លើមធំហ៊ានតមាត់ជាមួយឪ។ ភ្លាមនោះ ស្ត្រីជាប្រពន្ធបានស្ទុះចូលទៅចាប់ឃាត់ប្តី និងបានដក យកកាំបិតចេញពីដៃប្តី ប៉ុន្តែដោយបុរជាប្តីនៅមិនទាន់រំសាយកំហឹង ក៏ទាញដំបងដេញវាយកូនប្រុសបន្តទៀត តែដោយសារជនរងគ្រោះស្រវឹងស្រាខ្លាំងពេក ទើបរត់ទៅបុកនឹងជន្ទល់ជណ្តើរ បណ្តាលឱ្យខ្ទាតមកដួលបោកនឹងគំនរឈើ ដែលមានដែកគោលជាប់នោះផង បណ្តាលឱ្យមុតចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពដដែលបន្តថា ឃើញសភាពបែបនេះ ក្រុមគ្រួសារបានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងបម្រុងដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែរត់ភ្លាត់ជើងដួលបោកក្បាលជុងដែកគោល ស្លាប់ដោយខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងខឹងកូនប្រុស ក៏ទាញដំបងដេញវាយ ទើបបណ្តាលឱ្យភ្លាត់ជើងដួលជួបគ្រោះថ្នាក់បែបនេះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទមុនៗ

ស្ទាវ១៦នាក់ ទល់៤នាក់ បើកឆាកប្រយុទ្ធក្នុងរោងការ ក្នុងខេត្តតាកែវ

ខេត្តតាកែវ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

ក្មេងទំនើង១ក្រុមមានគ្នា១៦នាក់ (ស្រី៤នាក់) ទី១-ឈ្មោះឈួន ទីគា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២-ឈ្មោះតាយ ឡាយយូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទី៣-ឈ្មោះវ៉ាន់ ពុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាត់រំដួល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៤-ឈ្មោះឈន ហុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ទី៥-ឈ្មោះគុណ ហូវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលក ឃុំលក ស្រុកកំពង់ត្រាច ខេត្តកំពត ទី៦-ឈ្មោះញ៉ន ដួងចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងថ្លាន់ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត ទី៧-ឈ្មោះ សល់ ស៊ុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអណ្តូងជ្រុង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ទី៨-ឈ្មោះទី បញ្ញារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ទី៩-ឈ្មោះរឿន ទិកា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ស៊ឹង ឃុំកំពង់ស៊ឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី១០-ឈ្មោះលី ប៊ុនលេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី១១-ឈ្មោះម៉ន សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី១២-ឈ្មោះញ៉ន កាណាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ទី១៣-ឈ្មោះរៀន ស្រីលួង ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី១៤-ឈ្មោះរឿន ឡាយអេង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិប៉ៃលិន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី១៥-ឈ្មោះអ៊ុន សុខរីម ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពីងពង់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ និងទី១៦-ឈ្មោះផុន ស្រីណាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

ភាគី១ក្រុមទៀត មានគ្នា៤នាក់ ទី១- ឈ្មោះគឿន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (រងរបួសបែកថ្ងាសខាងស្តាំ) ទី២-ឈ្មោះសាំ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសបែកថ្ងាសខាងស្តាំ និងត្រចៀកស្តាំ) ទី៣-ឈ្មោះ ហាក់ លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ- ឃុំជាមួយគ្នា (រងរបួសម្រាមដៃចង្អុលខាងស្តាំ) និងទី៤-ឈ្មោះមាស វាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួស ស្នាមមុខលើ ចិញ្ខើមខាងឆ្វេង និងស្នាមលើ មុខខាងឆ្វេង)។

មូលហេតុដែលឈានដល់បង្កហិង្សា ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា គឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នា ហើយក្រោយពេលទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

http://www.nokorthomdaily.com/2018/01/violence-in-takeo/

RELATED ARTICLES