Saturday, October 4, 2025
Homeព័ត៌មានជាតិមិនប្រយ័ត្នសោះ!!! តអំពូលហូបបាយមុខផ្ទះ កាន់ចំតំណ ឆក់ស្លាប់

មិនប្រយ័ត្នសោះ!!! តអំពូលហូបបាយមុខផ្ទះ កាន់ចំតំណ ឆក់ស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបុរសរូបនោះអូសខ្សែភ្លើងតអំពូលដើម្បីហូបបាយនៅខាងមុខផ្ទះ ខ្វះការប្រុងប្រយ័ត្ន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាជាង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះដែលចរន្តអគ្គិសនីឆក់ស្លាប់នេះ មានឈ្មោះ សែន សំអឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីធ្វើការសំណង់នៅភូមិចំបក់ ឃុំសៀមរាប បន្ទាប់មកនៅវេលាម៉ោង២០និង៣០នាទីយប់ ជនរងគ្រោះនិងអ្នកធ្វើការជាមួយ បានរៀបចំហូបបាយ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅអូសខ្សែភ្លើង ដោយមានភ្ជាប់អំពូលភ្លើងអូសមកខាងមុខផ្ទះ គោលបំណងបំភ្លឺកន្លែងហូបបាយ ពេលនោះជនរងគ្រោះបានកាន់អំពូលភ្លើង ខ្វះការប្រុងប្រយ័ត្នចំមុខតំណខ្សែភ្លើង ក៏បណ្តាលឱ្យឆក់ ហើយឪពុករបស់ជនរងគ្រោះបានជួយសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យ រួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសពឃើញថា សពមានស្នាមខ្លោចរលាត់នៅលើម្រាមដៃចង្អុល និងដៃមេខាងស្តាំ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ពោលគឺខណៈដែលជនរងគ្រោះទៅអូសខ្សែភ្លើង និងអំភ្លីមកដាក់នៅកន្លែងហូបបាយនៅមុខផ្ទះ ខ្វះការប្រុងប្រយ័ត្ន កាន់ចំមុខតំណខ្សែភ្លើង ទើបបណ្តាលឱ្យចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ក្រោយពេលពិនិត្យរួច បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES