Saturday, October 4, 2025
Homeព័ត៌មានជាតិស្រៀវសាច់ណាស់ គ្រាន់តែឮក៏ស្រៀវដែរ!!!

ស្រៀវសាច់ណាស់ គ្រាន់តែឮក៏ស្រៀវដែរ!!!

តាកែវ ៖ បុរសម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត បែកថ្នាំ គ្រប់គ្រងខ្លួនឯងលែងបាន រវើរវាយ ឈានដល់ការធ្វើសកម្មភាពទាញកាំបិតវះពោះខ្លួនឯង រួចស្រាវពោះវៀនចេញមកក្រៅ មើលទៅគួរឱ្យស្រៀវសាច់បំផុត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ  និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

ហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងស្រៀវសាច់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

យុវជនរងគ្រោះដែលវះពោះខ្លួនឯងស្រាវពោះវៀនចេញមកក្រៅគួរឱ្យរន្ធត់នេះ មានឈ្មោះគិន សាវុធ អាយុ៣១ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមំកហើយ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនច្រើនឆ្នាំមកហើយ ហើយនៅពេលដែលគេប្រើប្រាស់ម្តងៗ តែងធ្វើឱ្យគេពិបាកក្នុងខ្លួន រករឿងក្នុងគ្រួសារ ហើយរវើរវាយនិយាយស្តីមិនសូវដឹងខុសត្រូវអ្វីនោះទេ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនហួសកំរិត ទើបធ្វើឱ្យលំបាកក្នុងខ្លួនយ៉ាងខ្លាំង ដោយចេះតែស្រែកឡូឡា រួចទាញកាំបិតមកវះពោះខ្លួនឯង បណ្តាលឱ្យធ្លាយពោះចេញពោះវៀនមកក្រៅរងរបួសធ្ងន់ មើលទៅគួរឱ្យរន្ធត់បំផុត។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្គ្រោះជីវិត៕

RELATED ARTICLES