Sunday, October 5, 2025
Homeព័ត៌មានជាតិឡានថ្លៃអស់ទាស់!!! បើកបំពានភ្លើងស្តុប ឡាន Lexus បុកធ្លាក់កាង

ឡានថ្លៃអស់ទាស់!!! បើកបំពានភ្លើងស្តុប ឡាន Lexus បុកធ្លាក់កាង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក LExus LX 570 បើកបុក​រថយន្តហាយឡែនឌ័រ ដែលបើកទាំងភ្លើងស្តុប ពណ៌ក្រហម បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត តែមិនបង្កឲ្យអ្នកជិះក្នុងរថយន្តរងរបួសទេ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ​។​

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក Lexus LX570 ពណ៍ស ​ពាក់ស្លាកលេខភ្នំពេញ 2T- 2777 បើកបរតាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបបំបែកជាបួនភ្លើងស្តុប​ពណ៌ខៀវជាភ្លើងអាទិភាព បានបើកឆ្លងផ្លូវក្នុងល្បឿនលឿន ស្រាប់តែមានបុរសម្នាក់ទៀត បើករថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៍​ស ពាក់ស្លាកលេខភ្នំពេញ 2AL- 8245 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ បានបើកបំពានភ្លើងស្តុបពណ៌ក្រហម ត្រូវរថយន្តឡិចស៊ីសបើកបុកគូទរថយន្តហាយឡេនឌ័រ ចំហៀងខាងឆ្វេង ធ្វើឲ្យក្រពិត ចំណែករថយន្តឡិចស៊ីសធ្លាក់កាងមុខ ។

​ក្រោយពេលកើតហេតុ​ ភាគីទាំងសងខាងនិយាយចរចាជាងកន្លះម៉ោង មិនត្រូវគ្នា សមត្ថកិច្ចក៏ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕

RELATED ARTICLES