ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានទាក់ទងស្ត្រីរកស៊ីផ្លូវភេទម្នាក់ឡើងសណ្ឋាគាររួមរ័កជាមួយគ្នា ជាថ្នូរនឹងប្រាក់១០០ដុល្លារ ពេលទៅដល់ក៏ធ្វើសកម្មភាពរួមរ័កគ្នានៅចំពោះ មុខមិត្តភក្តិរបស់ខ្លួន លុះពេលរួមរ័កឱ្យមិត្តភក្តិមើលអស់ចិត្តអស់ចង់ហើយ ក៏បង្ខំឱ្យខាងស្រីរួមរ័កជាមួយនឹងមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត តែត្រូវនារីរងគ្រោះប្រកែក ធ្វើឱ្យខាងប្រុសផ្ទុះកំហឹងវាយដំនារីរងគ្រោះ បណ្តាលឱ្យរងរបួស។
ករណីប្រុសព្រានរួមរ័កជាមួយស្រីឆ្អែតឆ្អន់ វ៉ៃបង្ខំឱ្យរួមរ័កជាមួយមិត្តភក្តិទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចមុខសណ្ឋាគារអាស៊ាភេលេស ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។
ស្ត្រីរងគ្រោះដែលត្រូវប្រុសព្រានល្បួងរួមរ័ក រួចវាយដំបង្ខំឱ្យរួមភេទជាមួយអ្នកផ្សេងទៀតនោះ មានឈ្មោះផា រី អាយុ២៨ឆ្នាំ ប្រកបរបររកស៊ីផ្លូវភេទ ស្នាក់នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ ចំណែកជនបង្កហេតុ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិកូរ៉េ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចូលទៅក្នុងសណ្ឋាគារណាហ្គាវើលដ៍ ពេលណាដែលភ្ញៀវជនជាតិបរទេសលេងល្បែងឈ្នះ គេតែងបបួលនាងទៅរួមរ័កហើយ។ លុះមកដល់យប់កើតហេតុ មានបុរសជនជាតិកូរ៉េម្នាក់ (ជនបង្កហេតុ) បានបបួលនាងទៅគេងជាមួយ ក្នុងតម្លៃ១០០ដុល្លារ ពេលនោះនាងក៏យល់ព្រមទៅជាមួយ។
ស្ត្រីរងគ្រោះបន្តថា ក្រោយពីចរចាតម្លៃគ្នាត្រូវហើយ នាងក៏បានទៅជាមួយជនបង្កហេតុ ជាជនជាតិកូរ៉េនោះ ហើយគេក៏នាំនាងឡើងសណ្ឋាគារអេស៊ាភេលេស ដែលជាទីតាំងកើតហេតុខាងលើ។ លុះពេលដែលពួកនាងឡើងទៅដល់បន្ទប់ ស្រាប់តែប្រទះឃើញជនជាតិកូរ៉េ ម្នាក់ទៀត ដែលជាមិត្តភក្តិរបស់ជនបង្កហេតុនៅក្នុងនោះដែរ ហើយជនបង្កហេតុក៏បានបង្ខំរួមរ័កជាមួយនាងតែម្តង ដោយមិនបានដេញមិត្តភក្តិរបស់គេចេញសិនទេ ពោលគឺគេចង់រួមរ័កឱ្យមិត្តភក្តិរបស់គេម្នាក់នោះបានឃើញតែម្តង។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា លុះក្រោយពេលរួមរ័កជាមួយនាងអស់ចិត្តអស់ចង់ ស្កប់ស្កល់តណ្ហាហើយ នាងក៏ទារលុយ តែជនបង្កហេតុមិនព្រមឱ្យលុយនាងទេ តែបែរជាបង្ខំឱ្យនាងរួមរ័កជាមួយនឹងមិត្តភក្តិរបស់គេម្នាក់ទៀត តែនាងមិនព្រម ទើបធ្វើឱ្យជនបង្កហេតុផ្ទុះកំហឹងវាយដំនាងយ៉ាងចាស់ដៃ ទើបនាងទ្រាំមិនបាន ក៏រត់ចេញមកក្រៅសណ្ឋាគារ រួចប្តឹងឱ្យសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍តែម្តង។
ក្រោយពេលសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ជនបង្កហេតុជាជនជាតិកូរ៉េរូបនោះ បានសុខចិត្តបង់ប្រាក់ទៅឱ្យស្ត្រីរងគ្រោះត្រឹមតែ៤៥ដុល្លារប៉ុណ្ណោះ ចំណែកស្ត្រីរងគ្រោះដោយមិនចង់ឱ្យមានរឿងរ៉ាវវែងឆ្ងាយ ក៏យល់ព្រមទទួលយកលុយពីជនជាតិកូរ៉េ ចំនួន៤៥ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕