Monday, October 6, 2025
Homeព័ត៌មានជាតិជនជាតិឥណ្ឌាប្រឹងដើរលក់មុង យកលុយទៅស្រុក ត្រូវមិត្តភក្តិលួចអស់ រួចឡើងជិះយន្តហោះទៅមុនបាត់

ជនជាតិឥណ្ឌាប្រឹងដើរលក់មុង យកលុយទៅស្រុក ត្រូវមិត្តភក្តិលួចអស់ រួចឡើងជិះយន្តហោះទៅមុនបាត់

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាម្នាក់ រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត បានទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នេះ ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីមានមិត្តភក្តិម្នាក់ផ្សេងទៀត លួចលុយអស់ជិត២ពាន់ដុល្លារ បានហើយគេចខ្លួនឡើងជិះយន្តហោះទៅស្រុកបាត់ ។

ជនជាតិឥណ្ឌារងគ្រោះ អាយុជាង៤០ឆ្នាំ មុខរបរលក់មុង ខោអាវ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យត្រូវជាមិត្តភក្តិរួមរបរ ជនជាតិឥណ្ឌាដូចគ្នា ស្នាក់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹង ដោយចេះនិយាយភាសារខ្មែរមួយម៉ាត់ៗថា ពួកគាត់ស្នាក់នៅរួមជុំគ្នាសរុប៣នាក់ ប្រកបរបរដើរលក់មុង ភួយ ខោអាវ ខំសន្សំលុយទុកទៅស្រុកវិញ ស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ នេះ មានមិត្តភក្តិម្នាក់ត្រូវចេញដំណើរទៅស្រុកកំណើតវិញ បានលួចលុយខ្លួនអស់ជិត២ពាន់ដុល្លារ ហើយឡើងជិះយន្តហោះទៅស្រុកបាត់។ ជនរងគ្រោះដោយអស់សង្ឃេមឹ មានតែទៅប្តឹងនគរបាលប៉ុស៊្តិ៍កាកាប២ ឱ្យជួយអន្តរាគមន៍។

ប្រភពពីនគរបាលបានឱ្យដឹងថា ឱ្យប៉ូលិសទៅតាមចាប់ឯណាបាន បើជនសង្ស័យជិះយន្តហោះទៅប្រទេសឥណ្ឌា បាត់ហើយនោះ បានតែណែនាំជនរងគ្រោះទៅប្តឹងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឬប្តឹងទៅស្ថានទូតរបស់ខ្លួនវិញ ក្រែងមានលទ្ធភាពស្ទាក់ចាប់បានជនល្មើសនោះ ព្រោះវាហួសពីព្រំដែនសមត្ថកិច្ចកម្ពុជា ទៅហើយ៕

RELATED ARTICLES