Monday, October 6, 2025
Homeព័ត៌មានជាតិតាពិការដៃម្ខាង ប្រើល្បិចឲ្យនំហូប បែរជាចាប់រំលោភក្មេងស្រី ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចចាប់ខ្លួន

តាពិការដៃម្ខាង ប្រើល្បិចឲ្យនំហូប បែរជាចាប់រំលោភក្មេងស្រី ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ អាយុជាង៧០ឆ្នាំទៅហើយ នៅមិនទាន់អស់កិសេលតណ្ហា បែរជាបែកគំនិតល្បួងហៅក្មេងស្រីម្នាក់ រស់នៅភូមិជាមួយគ្នា ដោយកុហកថាឱ្យចំណីហូប លុះចូលដល់ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន២ដង លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីតាចាស់ចាប់រំលោភក្មេងស្រីនេះ បានកើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងចុងខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់តាចាស់ជាជនសង្ស័យនៅចំណុចភូមិព្រែកកាំភ្លើង ឃុំកំពង់អំពិល ស្រុកពារាំង។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។

បុរសចំណាស់ល្មោភកាមដែលចាប់រំលោកក្មេងស្រី មានឈ្មោះឡុញ ស៊ីម អាយុ៧២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះត.រ.ច.ន អាយុ៥ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយឃើញសភាពក្មេងស្រីរងគ្រោះ ហាក់ស្លេកស្លាំងខុសប្រក្រតី ទើបក្រុមគ្រួសារបានហៅក្មេងស្រីរងគ្រោះមកសាកសួរ ស្រាប់តែក្មេងស្រីរងគ្រោះបានឆ្លើយប្រាប់ថា នាងត្រូវតាស៊ីម (ជនសង្ស័យ) ហៅទៅជួបក្នុងផ្ទះថាឱ្យនំហូប តែបែរជាចាប់នាងរំលោភរហូតដល់ទៅ២ដងឯណោះ។ ភ្លាមៗនោះ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានសម្រេច ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំកំពង់អំពិល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះដែលបានប្តឹងចោទប្រកាន់ថា ក្មេងស្រីរងគ្រោះត្រូវបុរសចំណាស់ម្នាក់ឈ្មោះឡុញ ស៊ីម ចាប់រំលោភរហូតដល់ទៅ២ដង។ ភ្លាមនោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែលនោះតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាម ឈ្មោះឡុញ ស៊ីម បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់ចាប់រំលោភក្មេងស្រីរងគ្រោះ ចំនួន២ដងប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា កន្លងទៅ មិនចាំថ្ងៃច្បាស់ ដឹងតែអំឡុងចុងខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានឃើញក្មេងស្រីដើរលេងនៅខាងមុខផ្ទះ ក៏ហៅនាងឱ្យចូលមកក្នុងផ្ទះ រួចក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច ដោយបញ្ចោញទឹកកាមដាក់លើខ្លួនក្មេងស្រី ពោលគឺមិនបានបញ្ចូលទឹកកាមក្នុងប្រដាប់ភេទក្មេងស្រីនោះទេ។

ជនសង្ស័យខាងលើ បានសារភាពទៀតថា លុះមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានហៅក្មេងស្រីរងគ្រោះ ដោយលួងលោមថា ឱ្យចំណីហូប ពេលនោះក្មេងស្រីរងគ្រោះ ក៏ព្រមដើរចូលមករកខ្លួននៅក្នុងផ្ទះ ទើបខ្លួនមានឱកាសចាប់នាងរំលោភម្តងទៀត តែមិនបានស៊ីជម្រៅនោះទេ។ លុះ២ថ្ងៃក្រោយ រឿងរ៉ាវក៏បែកធ្លាយ និងត្រូវក្រុមគ្រួសារក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចុះមកចាប់ខ្លួនគាត់តែម្តង។

 

បច្ចុប្បន្នបុរសចំណាស់ល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES