រយៈពេលចុងក្រោយនេះ នៅក្នុងចង្កោមអ្នកសិល្បៈ តារាស្រីស្អាតៗជាច្រើនមានការដេកមិនលក់ដូចមុនទៀតឡើយ តាំងពីបែកធ្លាយសារសម្ងាត់តាមបណ្តាញសង្គមថា មានតារាខ្លះពាក់ព័ន្ធស្នេហ៍ជាមួយមន្ត្រីធំៗនោះ តារាមានវីឡា រថយន្តទំនើបៗ កាន់តែមានការប្រុងប្រយ័ត្ន និងឱបទុក្ខព្រួយនៅក្នុងចិត្ត ព្រោះខ្លាចធ្លាយរឿងអាស្រូវដែរ។
ដោយឡែក ស្រីស្អាតគង់ វង្សយ៉ាទី ក៏ល្បីថាប្តូរឡានចាស់ ផ្លាស់ជិះរថយន្តថ្មី Lexus LX570 ស៊េរីថ្មី តម្លៃជាង២០ម៉ឺនដុល្លារ ហើយលេចឮថា មានលោកឧកញ៉ា២រូប និងលោកធំផ្កាយ៣ម្នាក់ តាមស្នេហ៍នោះ…។
ស្រីស្អាតៗក្នុងពិភពសិល្បៈមានការច្របូកច្របល់ក្នុងចិត្ត ឆោឡោអស់ពេញក្នុងចង្កោមអ្នកសិល្បៈ ព្រោះតែមុននេះ មានការបែកធ្លាយសារសម្ងាត់រឿងតារាវ័យក្មេងៗសាច់សខ្ចី ទាក់ទងជាមួយមន្ត្រីធំៗនោះ ទើបធ្វើឱ្យពួកគេដេកមិនលក់ទេ។ ដោយឡែក ស្រីស្អាតគង់ វង្សយ៉ាទី ដែលពេលនេះកំពុងតែជិះរថយន្តទំនើប Lexus LX570 ពណ៌ខ្មៅ ស៊េរីថ្មីតម្លៃជាង២០ម៉ឺនដុល្លារនោះ ដែលល្បីថា មានលោកឧកញ៉ា២រូបប្រជែងគ្នាតាមស្នេហ៍ និងលោកធំផ្កាយ៣ម្នាក់ទៀតនោះ ពេលនេះតារាតូចច្រឡឹងរូបនេះហាក់គ្មានទុក្ខព្រួយឡើយ បើទោះជាមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា នាងមានគូស្នេហ៍នៅក្រោយខ្នងជាអ្នកជ្រោមជ្រែង និងផ្តល់នូវភាពហ៊ឺហាឱ្យនាងក៏ដោយ។
ប្រភពបានឱ្យដឹងថា គង់ វង្សយ៉ាទី ត្រូវបានមិត្តភក្តិដែលជិតស្និទ្ធនឹងនាងបំផុត ដូចជា ម៉ាក សែនសូនីតា ជាដើមនោះ បានរៀបចំធ្វើខួបកំណើតឱ្យនាងគម្រប់អាយុ២៥ឆ្នាំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយពិធីការិនីរូបនេះសប្បាយចិត្តខ្លាំងណាស់ ព្រោះថាមិត្តភក្តិនាងម្នាក់ៗ អ្នកណាក៏ជូនពរឱ្យនាងមានសម្រស់កាន់តែស្អាត និងកាន់តែល្បីល្បាញថែមទៀតដែរ។ ប៉ុន្តែទន្ទឹមនឹងនេះក៏មានពាក្សខ្សឹបខ្សៀវពេញក្នុងចង្កោមអ្នកសិល្បៈថា គង់ វង្សយ៉ាទី ដែលហ៊ឺហាដល់កំពូលនេះ ព្រោះមានគូស្នេហ៍ជាមន្ត្រីធំលោកផ្កាយ៣ម្នាក់នៅក្រោយខ្នង។ ប៉ុន្តែគេមិនដឹងច្បាស់ថា តើការប្តូររថយន្តពី Lexus LX 470 តម្លៃជាង៤ម៉ឺនដុល្លារ ទៅជិះ Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារ របស់យ៉ាទី នៅពេលនេះ ជាកាដូលោកធំផ្កាយ៣ ឬក៏ជាទឹកប្រាក់ដែលបានមកពីកម្លាំងញើសឈាមរបស់នាងដោយផ្ទាល់?
អ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទទៅគង់ វង្សយ៉ាទី កាលពីពេលថ្មីៗនេះ តែត្រូវបានពិធីការិនីរូបនេះលើកហើយចុចផ្តាច់ទៅវិញ ទាំង២លើក ទើបមិនអាចសុំការបភ្លឺបានឡើយ។ ដោយឡែក ប្រភពពីតារាដែលនៅ CTN ស្និទ្ធស្នាលជាមួយគង់ វង្សយ៉ាទី បានបង្ហើបឱ្យដឹងថា ពិធីការិនីតូចតន់រូបនេះ ពិតជាជិះរថយន្ត Lexus LX570 ពណ៌ខ្មៅមែន តែពួកគេមិនដឹងពីប្រភពចំណូលដែលនាំឱ្យនាងមានលុយទិញរថយន្ត ១គ្រឿង ថ្លៃស្មើវីឡាមួយនោះឡើយ ដោយថា នោះជារឿងសម្ងាត់របស់គេ។
គង់ វង្សយ៉ាទី លេចធ្លោក្នុងតំណែងជាពិធីការិនីនៅទូរទស្សន៍ CTN និង MyTV ដោយកាន់កម្មវិធីធំៗ និងផ្សាយផ្ទាល់ជាច្រើននៅតាមបណ្តាខេត្ត ទើបធ្វើឱ្យតារារូបនេះកាន់តែត្រូវបានគេចាប់អារម្មណ៍នៅ២ឆ្នាំចុងក្រោយនេះ ដោយនាងប្លែកទាំងរូបសម្រស់ និងការលេងសម្ភារនិយម។
ដោយឡែកក្នុងបទសម្ភាសន៍នៅក្នុងពិធីមង្គលការសុគន្ធ និសា កន្លងមក យ៉ាទី ប្រាប់ថា នាងរកចំណូលបានជិត១ម៉ឺនដុល្លារ ក្នុង១ខែ ព្រោះនាងចុះធ្វើពិធីការិនីតាមខេត្តជាញឹកញាប់ ជាមួយតម្លៃខ្លួន១កម្មវិធី ស៊ីថ្លៃ៨០០ដុល្លារ។ យ៉ាទី ថែមទាំងអះអាងទៀតថា អ្នកសិល្បៈឱ្យតែមានជីវភាពធូរធារ ត្រូវគេម៉ៃថាមានអ្នកចិញ្ចឹម តែសម្រាប់នាងយល់ថា ការងារសិល្បៈល្អ ឱ្យតែមានជំនាញ ឬសមត្ថភាពអ្វីមួយឱ្យច្បាស់លាស់នោះ គឺអាចរកប្រាក់បានរស់នៅដោយថ្លៃថ្នូរ។
ពិធីការិនី គង់ វង្សយ៉ាទី ទទួលស្គាល់ថា នាងមានគេស្រលាញ់ច្រើនមែន តែមិនទាន់កំណាន់ចិត្តឡើយ។
គង់ វង្សយ៉ាទី ធ្លាប់មានព័ត៌មានថា នាងមានស្នេហាជាមួយតារាសម្តែងជើងចាស់ម្នាក់ និងល្បីថា មានកូនស្រីម្នាក់ទៀតផង តែរាល់លើកឱ្យតែអ្នកកាសែតសួរនាំរឿងនេះ យ៉ាទី ថាមិនចង់និយាយរឿងនេះឡើយ។
ក្រៅពីគង់ វង្សយ៉ាទី តារាដែលកំពុងហ៊ឺហា មានវីឡា និងជិះរថយន្តថ្លៃៗនោះ មានដូចជា ទេព បូព្រឹក្ស, បេប៊ី, នៅ សុនិតា, មាន សុនីតា និងពេជ្រ សូលីកា ជាដើម។ ចំណែកតារាដែលកំពុងតែលេងម៉ូដរថយន្ត Lexus LX570 នៅឆ្នាំ២០១៨នេះ មានដូចជា គង់ វង្សយ៉ាទី, ម៉ាក សែនសូនីតា, ខេមរៈ សិរីមន្ត, សុគន្ធ ថេរ៉ាយុ និងករុណា ពេជ្រ ជាដើម ដែលធ្វើឱ្យមហាជនស្ញប់ស្ញែងពីរថយន្តរបស់ពួកគេ ព្រោះសូម្បីតែរដ្ឋមន្ត្រីមួយចំនួន ក៏មិនទាន់មានលទ្ធភាពទិញឡានថ្លៃកប់ពពកយ៉ាងនេះដែរ។
ស្រីស្អាតគង់ វង្សយ៉ាទី នៅពេលនេះត្រូវគេស្ញប់ស្ញែងខ្លាំងថា ពិតជាមានមន្តស្នេហ៍មិនធម្មតាឡើយ ដោយល្បីថា មានឧកញ៉ាដល់ទៅ២រូប និងផ្កាយ៣ម្នាក់ ប្រជែងគ្នាដណ្តើមបេះដូងនាង។ យ៉ាងណា យ៉ាទី នឹងស្រឡះខ្លួនជាមិនខាន នៅពេលដែលនាងហ៊ានបកស្រាយ និងបង្ហាញម្ចាស់ចិត្តពិតថាជាអ្នកណា…៕