Tuesday, October 7, 2025
Homeព័ត៌មានជាតិទៅលេងផ្ទះក្លើ ឃើញប្រពន្ធក្លើស្លៀកខ្លីចេញសាច់សខ្ចី ផ្ទុះតណ្ហា យកពូថៅភ្ជង់គំរាមរំលោភ

ទៅលេងផ្ទះក្លើ ឃើញប្រពន្ធក្លើស្លៀកខ្លីចេញសាច់សខ្ចី ផ្ទុះតណ្ហា យកពូថៅភ្ជង់គំរាមរំលោភ

ភ្នំពេញ ៖ យុវជនល្មោភកាមម្នាក់បានធ្វើដំណើរទៅលេងបន្ទប់ជួលមិត្តភក្តិម្នាក់ដែលធ្លាប់ផឹកស៊ីជាមួយគ្នា ចៃដន្យពេលទៅដល់ក្លើមិននៅផ្ទះ ជួបតែប្រពន្ធ ក៏អង្គុយជជែកគ្នាលេងមួយសន្ទុះ លុះសម្លឹងឃើញប្រពន្ធក្លើស្លៀកពាក់ខើចខ្លីបញ្ចោញសាច់សខ្ចីដូចបណ្តូលចេក ក៏ស្រាប់តែកម្រើកតណ្ហា ទ្រាំលែងបាន ក៏យកពូថៅទៅភ្ជង់គំរាមប្រពន្ធក្លើ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់សម្រេចតណ្ហា រួចព្យាយាមលួងលោមអង្វរនារីរងគ្រោះ កុំឱ្យមាត់ប្រាប់ប្តីនាំឱ្យបែករឿងអាស្រូវធ្វើអ្វី។

ករណីជនល្មោភកាមប្រើពូថៅគំរាម រួចចាប់រំលោភប្រពន្ធក្លើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់នាងរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនល្មោភកាមដែលចាប់រំលោភប្រពន្ធមិត្តភក្តិខ្លួនឯងនេះ មានឈ្មោះម៉ោង មករា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ធ្វើការ និងស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ មុខជាកម្មការិនីរោងចក្រកាត់ដេរ មានប្តីនិងកូនតូចម្នាក់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានចេញទៅធ្វើការងារបាត់ ដោយទុកឱ្យនាងនៅចាំផ្ទះ ជាមួយនឹងកូនតូចម្នាក់ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យឈ្មោះម៉ោង មករា បើកទ្វារបន្ទប់របស់នាងចូលមកសួររកប្តីនាង ពេលនោះ នាងក៏ប្រាប់ថា ប្តីមិននៅផ្ទះទេ ចេញទៅធ្វើការហើយ។ ពេលនេះ ជនសង្ស័យមិនបានចេញទៅវិញភ្លាមទេ និងបាននៅអង្គុយជជែកលេងសួរនាំពីនេះពីនោះ និងសុំទឹកផឹក ទើបនាងក៏បានទៅយកទឹកមកឱ្យផឹក លុះពេលផឹកទឹករួចហើយ ជនសង្ស័យក៏សុំងូតទឹកទៀត ចំណែកនាងក៏មិនទើសទាល់អ្វីដែរ ព្រោះយល់ថា ជនសង្ស័យគឺជាមិត្តភក្តិរបស់ប្តី។ ស្រាប់តែក្រោយពេលចេញពីងូតទឹករួចហើយ ជនសង្ស័យក៏ចាប់ផ្តើមយកពូថៅមកភ្ជង់គំរាម  ដោយនិយាយថា នៅឱ្យស្ងៀមកុំស្រែក បើហ៊ានស្រែក គេនឹងសម្លាប់នាង និងកូនរបស់នាងចោល ទើបធ្វើឱ្យនាងភ័យ មិនហ៊ានស្រែកឡើយ រួចក៏ត្រូវជនសង្ស័យចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង។

ស្ត្រីរងគ្រោះ បន្តថា ក្រោយពេលចាប់នាងរំលោភរួចរាល់ ជនសង្ស័យបែរជាមកអង្វរលួងលោមនាងកុំឱ្យយករឿងនេះប្រាប់ប្តីរបស់នាងធ្វើអ្វី រីឯនាងក៏មិនមាត់តបតអ្វីទៅជនសង្ស័យដែរ រួចហើយជនសង្ស័យក៏ដើរចេញពីបន្ទប់របស់នាងទៅ ទើបនាងប្រញាប់បិទទ្វារខ្ទាស់គន្លឹះ រួចទូរស័ព្ទទៅរកប្តី រៀបរាប់ពីដំណើររឿងប្រាប់គ្មានសល់ ទើបប្តីប្រញាប់ត្រឡប់មកផ្ទះវិញ ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងតែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉ោង មករា ដែលត្រូវជាក្លើរបស់ខ្លួន (មិត្តភក្តិ) ថាបានធ្វើសកម្មភាពយកពូថៅភ្ជង់គំរាម រួចចាប់រំលោភប្រពន្ធរបស់ខ្លួនរហូតដល់បានសម្រេច នៅគ្រាដែលខ្លួនជាប្តីមិននៅផ្ទះ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ោង មករា នាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ោង មករា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែឃើញស្ត្រីរងគ្រោះស្លៀកខ្លីបញ្ចោញសាច់ខ្ចីពេក ទប់ចិត្តមិនបាន ទើបប្រព្រឹត្តអំពើបែបនេះតែម្តង។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ រូបគេបានដើរចេញពីការដ្ឋានសំណង់ដែលរូបគេកំពុងធ្វើការ ដោយលួចយកពូថៅ១ បំណងយកទៅលក់នៅកន្លែងទិញលក់អេតចាយ១កន្លែង ស្ថិតនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើដែរ ហើយគិតថា ពេលលក់ពូថៅបានហើយ នឹងយកលុយទៅទិញកាហ្វេផឹក។ លុះពេលដែលរូបគេដើរទៅដល់កន្លែងទិញលក់អេតចាយនោះ ក៏ឃើញគេបិទទ្វារ ទើបខ្លួនបានសៀតពូថៅជាប់នឹងចង្កេះ រួចដើរសំដៅទៅការដ្ឋានសំណង់វិញ តែពេលដើរមកដល់ចំណុចមុខបន្ទប់ជួលខាងលើ រូបគេក៏នឹកឃើញថា ចង់ឆ្លៀតចូលទៅលេងមិត្តភក្តិម្នាក់ (ប្តីស្ត្រីរងគ្រោះ) ដែលធ្លាប់ផឹកស៊ីជាមួយគ្នា។

ជនសង្ស័យបានសារភាពទៀតថា នៅពេលដែលរូបគេដើមកដល់មុខបន្ទប់ជួលមិត្តភក្តិ ក៏ឃើញថាទ្វារបន្ទប់អត់មានដាក់គន្លឹះពីខាងក្នុងនោះទេ ភ្លាមនោះរូបគេក៏បានរុញទ្វារចូលទៅក្នុង ក៏ប្រទះឃើញប្រពន្ធមិត្តភក្តិ (ស្ត្រីរងគ្រោះ) កំពុងដេកលើអង្រឹង ដោយស្លៀកពាក់ខើចខ្លី បញ្ចោញសាច់សខ្ចីដូចបណ្តូលចេក ដោយកំពុងនៅជាមួយកូនតូចម្នាក់ប៉ុណ្ណោះ។ ពេលនោះ រូបគេក៏បានសួរទៅស្ត្រីរងគ្រោះថា ប្តីទៅណាហើយ ស្ត្រីរងគ្រោះក៏ឆ្លើយប្រាប់ថា ប្តីមិននៅទេ ចេញទៅធ្វើការបាត់ហើយ។ បន្ទាប់មករូបគេក៏បានសុំទឹកផឹក ទើបស្ត្រីរងគ្រោះបានក្រោកដើរចូលទៅយកទឹកមកឱ្យរូបគេផឹក លុះពេលផឹកទឹករួច រូបគេមិនទាន់ចេញទៅវិញភ្លាមទេ គឺនៅអង្គុយជជែកគ្នាលេងជាមួយស្ត្រីរងគ្រោះដូចធម្មតា ចំណែកស្ត្រីរងគ្រោះក៏រាក់ទាក់ជាមួយរូបគេណាស់ដែរ ព្រោះតែស្គាល់ច្បាស់ថា រូបគេគឺជាមិត្តភក្តិប្តីរបស់នាង។

ជនសង្ស័យបានសារភាពបន្ថែមទៀតថា លុះជជែកគ្នាបានមួយសន្ទុះ រូបគេក៏សុំចូលងូតទឹកនៅក្នុងបន្ទប់ទឹក ចំណែកស្ត្រីរងគ្រោះក៏មិនយល់ទាស់អ្វីដែរ លុះពេលងូតទឹករួចហើយ រូបគេក៏មិនព្រមចេញទៅវិញដែរ ពោលគឺនៅបន្តជជែកពីនេះពីនោះជាមួយនឹងស្ត្រីរងគ្រោះបន្តទៀត។ រហូតដល់ក្រោយមក ខណៈដែលស្ត្រីរងគ្រោះកំពុងដេកក្នុងអង្រឹងបញ្ចោញសាច់សខ្ចីភ្លេចខ្លួន ដោយមិនបានចាប់អារម្មណ៍ថារូបគេកំពុងអង្គុយសម្លឹងនាងបណ្តើរ លេបទឹកមាត់បណ្តើរនោះទេ រហូតដល់តណ្ហាឡើងដល់ក ទប់ចិត្តលែងបាន រូបគេក៏ហូតពូថៅពីចង្កេះ ធ្វើសកម្មភាពភ្ជង់គំរាមកុំឱ្យស្ត្រីរងគ្រោះស្រែក បើហ៊ានស្រែក រូបគេនឹងកាប់នាងសម្លាប់ចោល ហើយសម្លាប់ទាំងកូនតូចចោលទៀតផង ទើបធ្វើឱ្យស្ត្រីរងគ្រោះភ័យខ្លាច ក៏នៅស្ងៀម និងបណ្តោយខ្លួនឱ្យរូបគេរំលោភរហូតដល់ស្កប់ស្កល់តណ្ហាតែម្តង។ ក្រោយពីធ្វើសកម្មភាពរួច រូបគេបានលួងលោមអង្វរស្ត្រីរងគ្រោះថាកុំយករឿងនេះប្រាប់ប្តីរបស់នាងអី នាំឱ្យបែករឿងអាស្រូវមិនល្អនោះទេ រួចហើយរូបគេក៏ចាកចេញទៅវិញបាត់ទៅ ស្រាប់តែមិនបានប៉ុន្មានម៉ោងផង ក៏មានសមត្ថកិច្ចបានតាមមករកគេដល់ការដ្ឋានសំណង់ និងចាប់ខ្លួននាំយកទៅសួរនាំតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES