Tuesday, October 7, 2025
Homeព័ត៌មានជាតិស្ទាវ៧នាក់ ចូលខារ៉ាអូខេ ផឹកស្រា៤៤ដប អត់លុយ ហៅម៉ែជួយ

ស្ទាវ៧នាក់ ចូលខារ៉ាអូខេ ផឹកស្រា៤៤ដប អត់លុយ ហៅម៉ែជួយ

ក្រុមមានគ្នា ៧នាក់ បាននាំគ្នាចូលហាងខារ៉ាអូខេ ផឹកស៊ី រាំ ច្រៀង ស្តាប់ភ្លេង គេងកើយភ្លៅ ឱបស្រីយ៉ាង សប្បាយ លុះក្រោយពីផឹកស្រវឹង ហៅបុគ្គលិក គិតលុយ ស្រាប់តែអស់ស្រាសាច់ដុំដបធំរហូត ដល់ទៅ៤៤ដប បូករួមនឹងសាច់ក្លែមផង អស់ ជាង១លានរៀល ធ្វើឱ្យស្វាងស្រាគ្រប់គ្នា ព្រោះ អត់មានលុយគ្រប់ ក៏ទាក់ទងហៅម៉ែឪឱ្យមក ជួយបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចហាង ខារ៉ាអូខេ យីហោ នាគរាំត្រីរាំ គីម លីន នៅ ចំណុចរ៉ារថភ្លើង តាមបណ្តោយផ្លូវខេត្ត លេខ ២២ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុក ត្រាំកក់។

ក្រុមយុវជនដែលចូលផឹកស៊ីច្រៀងរាំ សប្បាយក្នុងខារ៉ាអូខេ ចុងក្រោយទឹកភ្នែកហៅ ម៉ែមកជួយនេះ បានរៀបរាប់ប្រាប់ទាំងសុំមិន បញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុកាលពី យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគេមាន គ្នា ៧នាក់ បានចូលទៅផឹកស៊ី រាំច្រៀងនៅក្នុង ហាងខារ៉ាអូខេ យីហោ “នាគរាំត្រីរាំ គីម លីន”។ ដោយសារតែពួកគេមិនសូវសម្បូរធនធាន ទើប មិនហ៊ានហៅស្រាបៀរមកផឹកទេ ខ្លាចអស់លុយ  ច្រើន ទើបនាំគ្នាហៅស្រាសាច់ដុំដបធំមកផឹក  អស់ចំនួនជាង១០ដប ដោយគិតថា ផឹកស្រា ឆាប់ស្រវឹងហើយអស់លុយតិច។ ដឹងអី ក្រោយ ពីផឹកស៊ីចប់ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ហៅបុគ្គលិកហាងឱ្យគិតលុយ ស្រាប់តែពេល គេយកបុងមកហុចឱ្យមើល ក៏ឃើញថា អស់ ជាង១លានរៀលឯណោះ ដំបូងឡើយនឹកស្មាន ថាស្រវឹងពេក ព្រិលភ្នែកមើលមិនច្បាស់ លើស សូន្យមួយ ស្រាប់តែពិនិត្យឱ្យច្បាស់លាស់ និង សួរទៅអ្នកគិតលុយទៅ ទើបដឹងថា ថ្លៃផឹកស៊ី របស់ពួកគេទាំង ៧នាក់ អស់រហូតដល់ទៅ ១លាន៤សែនរៀលឯណោះ ពោលគឺជាង៣៥០ ដុល្លារ ទើបធ្វើឱ្យពួកគេទាំង៧នាក់ ចាប់ផ្តើម ស្វាងស្រា ភ្លឺភ្នែកចែសគ្រប់គ្នា។

ក្រុមយុវជនខាងលើបន្តថា នៅពេលសួរ នាំថាហេតុអ្វីអស់ថ្លៃបែបនេះ ស្រាប់តែម្ចាស់ ហាងខារ៉ាអូខេខាងលើ បានចូលមករ៉ាយរ៉ាប់ ប្រាប់ថា ពួកគេ ៧នាក់ បានផឹកស្រាសាច់ដុំ អស់ចំនួន ៤៤ដបធំ និងគិតទាំងគ្រឿងក្លែម ទៀត សរុបទៅអស់១លាន៤សែនរៀល។ ភ្លាម នោះ ពួកគេបានលាន់មាត់ថា លោកព្រះ អ្នក- ណាផឹកស្រាអស់ច្រើនដបដល់ថ្នាក់ហ្នឹង ដែល តាមពិតពួកគេផឹកអស់ប្រមាណ១០ដបប៉ុណ្ណោះ  ព្រោះពួកគេបានផឹកស៊ីមកពីក្រៅខ្លះហើយ ហើយបើគិតថា ៧នាក់ ផឹកអស់ស្រា ៤៤ដបធំ មានន័យថា ក្នុងម្នាក់ត្រូវផឹកអស់ដល់ទៅ៦ដប  តើមិនរលួយថ្លើម ឬធ្លាយក្រពះ ងាប់អស់ទេអី?

ក្រុមយុវជនខាងលើ បានបញ្ជាក់ថា យ៉ាង- ណាក៏ពួកគេមិនអាចប្រកែកយកឈ្នះដែរ ព្រោះ ខាងម្ចាស់ហាងបានយកសំបកដបស្រាមក ចាក់គរពីមុខឱ្យពួកគេមើល ដែលក្នុងនោះ ដប ខ្លះស្ទើរនឹងច្រែះចាប់ ឬកាន់ស្លែអស់ទៅហើយ។ ទីបំផុត ពួកគេគ្មានលុយគ្រប់នោះទេ ព្រោះគិត ថា មិនហ៊ានផឹកស្រាបៀរអស់លុយច្រើន ដឹងអី ហៅស្រាមកផឹកបែរជាអស់លើសដើម។ បន្ទាប់ មក នៅពេលដឹងថា ពួកគេមិនមានលុយគ្រប់ ទើបម្ចាស់ហាងតម្រូវឱ្យពួកខ្លួនទុកម៉ូតូនៅក្នុង   ហាងហើយឱ្យទៅផ្ទះយកលុយពីឪពុកម្តាយ មកសងទើបឱ្យយកម៉ូតូទៅផ្ទះវិញ។ លុះព្រឹក ឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកខ្លួនបាន នាំឪពុកម្តាយមកជួបម្ចាស់ហាង ដើម្បីដោះ-ស្រាយគ្នា ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជា-ពលរដ្ឋចោមរោមមើល និងសម្តែងការហួសចិត្ត ចំពោះម្ចាស់ហាងដែលរកស៊ីកេងបន្លំភ្ញៀវ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ មហាជន បានកើតមានចម្ងល់ថា តើពិតទេ យុវជន ៧នាក់ ផឹកស្រាសាច់ដុំដបធំអស់ដល់ទៅ ៤៤ដប ត្រឹម ពេលប៉ុន្មានម៉ោង បើពិត គឺអាចបំបែកកំណត់ ត្រាពិភពលោកជាក់ជាមិនខាន ឬមួយជាល្បិច ថៅកែហាង ដែលឆ្លៀតពេល ឃើញភ្ញៀវស្រវឹង កាប់សាច់ធ្វើស៊ី កោរមិនដាក់ទឹក? ហើយករណី បែបនេះមិនមែនជាលើកទី១ទេ សម្រាប់ហាង ខារ៉ាអូខេមួយនេះ គឺមានភ្ញៀវធ្លាប់រអ៊ូរទាំច្រើន  ដងណាស់មកហើយ ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិន អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ហាង ឬ តំណាងខាងខារ៉ាអូខេ យីហោ “នាគរាំត្រីរាំ គីម លីន” បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES