ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូដោយ ពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែដាក់ កញ្ចក់តូចកាច់ចុះទៅក្រោម ទើបសមត្ថកិច្ច កំពុងចុះអនុវត្តច្បាប់ចរាចរណ៍ បានឃាត់ដើម្បី ធ្វើការផាកពិន័យ ស្រាប់តែធ្វើឱ្យបុរសជាម្ចាស់ ម៉ូតូច្រឡោតខឹងដាច់ក្បាលដាច់កន្ទុយ រហូត ដល់ ប្រើសម្តីក្រអឺតក្រទម ដៀលសមត្ថកិច្ចថា តើសូកអង្ករប៉ុន្មានបេ ទើបបានចូលធ្វើប៉ូលិស?
ហេតុការណ៍បុរសជើងខ្លាំងដៀលត្មិះ មាក់ងាយសមត្ថកិច្ចកប់ៗមាត់ខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅតាម បណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បុរសជើងខ្លាំងដែលខឹងសម្បានឹងសមត្ថ- កិច្ចឃាត់ម៉ូតូផាកពិន័យ បែរជាដៀលសមត្ថ-កិច្ចយ៉ាងចាស់ដៃនេះ មានឈ្មោះអ៊ូ ហៃ អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ។
តាមប្រភពពីសមត្ថកិច្ច បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍នៅ ចំណុចទីតាំងកើតហេតុខាងលើ។ លុះបន្តិច ក្រោយមក ក៏លេចមុខបុរសជើងខ្លាំងខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១អធ-២០៥០ ធ្វើដំណើរក្នុងទិសដៅពី លិចទៅកើត តាមបណ្តោយផ្លូវវេងស្រេង ដោយ មានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ប៉ុន្តែ កញ្ចក់ដែលបំពាក់ជាប់នឹងម៉ូតូ មានទំហំតូច ពណ៌ខ្មៅ ហើយថែមទាំងកាច់ចុះទៅក្រោម ទៀតផង ពោលគឺស្មើនឹងការបំពាក់កញ្ចក់មើល ក្រោយដោយខុសបច្ចេកទេស ឬមិនមានកញ្ចក់ មើលក្រោយ ដែលតម្រូវឱ្យសមត្ថកិច្ចសម្រេច ឃាត់ ដើម្បីធ្វើការអប់រំ និងផាកពិន័យ។
ប្រភពដដែលបន្តថា ក្រោយពេលសមត្ថ- កិច្ច ឃាត់ឱ្យឈប់ ស្រាប់តែបុរសខាងលើ បាន បញ្ចោញចរិតឬកពារ កោងកាច ក្រអឺតក្រទម ប្រើសម្តីតឹងសរសៃកដាក់សមត្ថកិច្ចថា គ្មាន ច្បាប់ឯណា មកចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោម នោះទេ លុះនិយាយរួចបុរសនេះ បានចាក់សោក ម៉ូតូរបស់ខ្លួន រួចបិទសន្ទះសោ ហើយក៏ដើរ ចេញធ្វើព្រងើយ ពោលគឺធ្វើដូចសមត្ថកិច្ចមិន ស្មើនឹងខ្លួន និងថែមទាំងបានប្រើសម្តីយ៉ាងខែង រែងថា សម្បត្តិត្រឹមម៉ូតូ១គ្រឿងដុតចោលក៏ បានដែរ។
ប្រភពដដែលបន្តថា ដោយឃើញសភាព ច្រឡោមខាមរបស់ជនខាងលើនេះ ទើបសមត្ថ- កិច្ចសម្រេចធ្វើលិខិតផាកពិន័យ ស្រាប់តែត្រូវ ជនខាងលើ ដៀលត្មិះសមត្ថកិច្ចថា យកអង្ករ ទៅសូកគេអស់ប៉ុន្មានបេ ទើបបានចូលធ្វើប៉ូលិស? យ៉ាងណាក្តីសមត្ថកិច្ច នៅតែប្រកាន់ចិត្តត្រជាក់ និងភាពថ្លៃថ្នូរ ដោយមិនតបត ឬយកកំហឹង ទៅទល់កំហល់ជាមួយបុរសខាងលើនោះទេ និង បានលើកម៉ូតូដាក់លើរថយន្តដឹកទៅកាន់អធិ- ការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី ឱ្យបុរសនោះចូលខ្លួនទៅដោះស្រាយការផាក ពិន័យ និងទទួលយកម៉ូតូត្រឡប់ទៅវិញ។
ក្រោយពីបុរសខាងលើចូលទៅទទួលការ ផាកពិន័យនៅការិយាល័យជំនាញចរាចរណ៍ផ្លូវ- គោក ខណ្ឌពោធិ៍សែនជ័យរួចហើយ សមត្ថកិច្ច បានធ្វើការអប់រំណែនាំ ដល់បុរសនោះថា ការ ចុះអនុវត្តច្បាប់ចរាចរណ៍នេះ មិនមែនធ្វើឡើង ដោយចិត្តឯងនោះទេ គឺមានការបញ្ជាពីថ្នាក់លើ ត្រឹមត្រូវ ហើយក៏មិនមែនអនុត្តតែលើបុគ្គល ណាមួយដែរ ពោលគឺអនុវត្តជាមួយនឹងបុគ្គល ទូទៅដែលមិនគោរពច្បាប់ក្នុងគោលបំណង ដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋដែល ធ្វើដំណើរនៅលើដងផ្លូវ៕