Tuesday, October 7, 2025
Homeព័ត៌មានជាតិកូនប្រុសទើបអាយុ៤ឆ្នាំ!!! ប្តីតខ្សែភ្លើងម៉ូទ័រទឹក ឆក់ស្លាប់ចោលប្រពន្ធកូន

កូនប្រុសទើបអាយុ៤ឆ្នាំ!!! ប្តីតខ្សែភ្លើងម៉ូទ័រទឹក ឆក់ស្លាប់ចោលប្រពន្ធកូន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរៀបចំតខ្សែភ្លើងម៉ូទ័របូមទឹក បំណងបូមទឹកចេញពីអណ្តូងទុកសម្រាប់ប្រើប្រាស់ ស្រាប់តែអកុលសល ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវែលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មគោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះស្រី សុខឃា អាយុ២៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះសុខ ចាន់ អាយុ២៦ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជិប្រាពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានរាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីតភ្លើងជាមួយនឹងម៉ូទ័របូមទឹក រៀបចំបូមទឹកចេញពីអណ្តូងយកមកទុកសម្រាប់ប្រើប្រាស់ដូចសព្វដង ស្រាប់តែអកុសល មិនដឹងជាប្តីកាន់ប៉ះមុខតំណខ្សែដាច់រលាត់ ឬយ៉ាងម៉េចមិនដឹង ស្រាប់តែឆ្លងចរន្ត បណ្តាលឱ្យឆក់ប្តីរបស់នាងស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា បន្ទាប់ពីឃើញប្តីត្រូវខ្សែភ្លើងឆក់ អ្នកជិតខាងបានស្រែកប្រាប់នាងឱ្យបិទបារ៉ែតភ្លើង រួចក៏នាំគ្នាស្ទុះទៅជួយធ្វើចលនាឱ្យប្តីរបស់នាង ដើម្បីសង្គ្រោះបឋមដែរ តែអកុសល ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES