ខេត្តកំពង់ឆ្នាំង ៖ យុវជនឈាមរាវម្នាក់ បានល្បួងក្មេងស្រីរស់នៅផ្ទះក្បែរគ្នាម្នាក់ជិះម៉ូតូទៅរកទិញកាហ្វេ លុះទិញបានហើយ ក៏បែកគំនិតមិនទាន់ដឹកក្មេងស្រីត្រឡប់មកផ្ទះវិញភ្លាមទេ បែរជាដឹកចូលទៅក្នុងព្រៃស្ងាត់ រួចចាប់ស្រាតខោរំលោភក្មេងស្រីដល់បានសម្រេច ទើបដឹកត្រឡប់មកផ្ទះវិញ លុះមកដល់ត្រូវម្តាយប្រទះឃើញខោកូនស្រីប្រឡាក់ឈាម ក៏សួរនាំ ទើបធ្លាយរឿងថា ត្រូវក្មេងស្ទាវល្មោភកាមចាប់រំលោភ។
ករណីប្រុសស្ទាវចាប់រំលោភក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃក្រោយសាលាបុណ្យភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។
ក្មេងស្ទាវល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះសាក់ ពិសិត អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះជ.ជ.វ អាយុ៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះសាក់ ពិសិត បានបបួលក្មេងស្រីរងគ្រោះ ដែលរស់នៅផ្ទះក្បែរគ្នា ជិះម៉ូតូទៅទិញកាហ្វេ។ លុះក្រោយពីទិញកាហ្វេរួចហើយ ជនសង្ស័យមិនទាន់ដឹកក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញភ្លាមនោះទេ តែបែរជាជិះម៉ូតូចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង លុះទៅដល់ក៏ឈប់ម៉ូតូ រួចចាប់លើកក្មេងស្រីរងគ្រោះចុះមកក្រោម ហើយធ្វើសកម្មភាពចាប់សម្រាតខោ ក្មេងស្រីរងគ្រោះ រួចចាប់រំលោភទាំងកំរោលរហូតដល់បានសម្រេចតែម្តង។
ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ រួចក៏ត្រឡប់ទៅសម្ងំនៅផ្ទះធ្វើដូចមិនដឹងរឿង។ ចំណែកក្មេងស្រីរងគ្រោះ ពេលមកដល់ផ្ទះ ក៏ត្រូវម្តាយប្រទះឃើញខោរបស់នាងមានប្រឡាក់ឈាម ទើបហៅកូនស្រីមកសួរនាំ ទីបំផុតក្មេងស្រីរងគ្រោះ បានទម្លាយរឿងរ៉ាវប្រាប់ម្តាយគ្មានសល់ថា នាងត្រូវជនសង្ស័យដឹកម៉ូតូចូលព្រៃស្ងាត់ ចាប់រំលោភរហូតដល់បានសម្រេច ទើបធ្វើឱ្យម្តាយច្រឡោតខឹង នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមណ៍ភ្លាមៗតែម្តង៕