Saturday, September 13, 2025
Homeសង្គម និងជីវិតបង្ហោះសារគំរាមសម្លាប់គេតាមហ្វេសប៊ុក ជាប់ខ្នោះ

បង្ហោះសារគំរាមសម្លាប់គេតាមហ្វេសប៊ុក ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគំរាមសម្លាប់បុរសម្នាក់តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក លុះជនរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ជនសង្ស័យដែលគំរាមសម្លាប់គេតាមហ្វេសប៊ុក និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយន ពិសិដ្ឋ អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅផ្ទះមិនចាំលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះសុន គីមសា អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ អាក់ទីវ ភីភល មានលំនៅផ្ទះលេខ៣១អឺ០ ផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះសុន គីមសា ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះយន ពិសិដ្ឋ ថាបានគំរាមសម្លាប់ខ្លួនតាមរយៈហ្វេសប៊ុក។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យឈ្មោះយន ពិសិដ្ឋ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាក Zoomer-X ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GD-3145 លេខតួ-លេខម៉ាស៊ីន 125067 រួមនឹងទូរស័ព្ទចំនួន១គ្រឿង ម៉ាក iPhone 8Plus លេខ 069 848 998៕

RELATED ARTICLES