Saturday, September 13, 2025
Homeសង្គម និងជីវិតបងប្អូនស្រី២នាក់ ត្រូវបុរសល្មោភកាមបង្ខាំងទុកបម្រើតណ្ហាក្នុងផ្ទះ

បងប្អូនស្រី២នាក់ ត្រូវបុរសល្មោភកាមបង្ខាំងទុកបម្រើតណ្ហាក្នុងផ្ទះ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ បានប្រើល្បិចលួងលោមនារី២នាក់បងប្អូនឱ្យចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយចេញមុខធានារត់ការ ចេញសោហ៊ុយឱ្យទាំងអស់ លុះស្ត្រីជាម្តាយយល់ព្រមឱ្យកូនស្រីទាំង២នាក់ចេញទៅជាមួយ ក៏ត្រូវជនសង្ស័យនាំចេញទៅប្រទេសម៉ាឡេស៊ី រួច បង្ខាំងទុកឱ្យនៅតែក្នុងផ្ទះ ដើម្បីបម្រើកាមគុណរបស់ខ្លួន ដោយជនសង្ស័យបានចាប់រំលោភនារី២នាក់បងប្អូនរហូតដល់បានសម្រេចជាច្រើនលើក ច្រើនសារ ព្រមទាំងប្រើទារុណកម្មវាយដំទៀតផង រហូតដល់រឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយ នារីរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យដែលល្បួងកូនស្រីគេ២នាក់ ថាឱ្យទៅធ្វើការនៅស្រុកក្រៅ បែរជានាំទៅបង្ខាំងរំលោភ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះជូ ចំរើន ហៅវណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះទាំង ២នាក់ រួមមាន ទី១-ឈ្មោះហ.ត.ណ អាយុ២៨ឆ្នាំ និងទី២-ឈ្មោះហ.ព.ព អាយុ១៨ឆ្នាំ។ នារីរងគ្រោះទាំង២នាក់ ជាជនជាតិខ្មែរ-អ៊ីស្លាម និងត្រូវជាបងប្អូនបង្កើតនឹងគ្នា មានលំនៅក្នុងភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះជូ ចំរើន ហៅវណ្ណា ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់នារីរងគ្រោះទាំង២នាក់ខាងលើ ដោយបានប្តឹងថា ជនសង្ស័យឈ្មោះជូ ចំរើន ហៅវណ្ណា បាននាំកូនស្រីគាត់ចំនួន២នាក់ ទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ី ហើយបង្ខាំង និងបង្ខំរួមភេទបានសម្រេចជាច្រើនដង។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហ៊េត កាលពីខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ជនសង្ស័យខាងលើបានមកជួបពួកគាត់ជាឪពុកម្តាយ នៅផ្ទះស្ថិតភូមិឃុំកើតហេតុ ដោយនិយាយបញ្ចុះថាឱ្យកូនស្រីរបស់គាត់ ឈ្មោះហ.ត.ណ ទៅធ្វើការជាពលករ នៅប្រទេសម៉ាឡេស៊ីទៅ ព្រោះរូបគេ (ជនសង្ស័យ) ជាមេខ្យល់ របស់ក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ចំពោះសោហ៊ុយក្រុមហ៊ុនរូបគេ ជាអ្នកចេញឱ្យទាំងអស់ ទើបគាត់ក៏ជឿលង់ព្រមប្រគល់កូនស្រី ឱ្យទៅជាមួយជនសង្ស័យយកចេញទៅថ្ងៃនោះតែម្តង។

ស្ត្រីជាម្តាយបន្តថា លុះដល់ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះជូ ចំរើន បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ បានមកជួបគាត់និងប្រពន្ធ ប្រាប់ថាកូនស្រីរបស់គាត់ឈ្មោះហ.ត.ណ សុខសប្បាយទេ ហើយក៏និយាយសុំយកកូនស្រីទី២ របស់គាត់ឈ្មោះហ.ព.ព អាយុ១៨ឆ្នាំ ទៅធ្វើការនៅ ប្រទេសម៉ាឡេ ថែមម្នាក់ទៀត ពេលនោះគាត់ក៏បានអនុញ្ញាតឱ្យទៅជាមួយដែរ ដោយសារតែទុកចិត្តលើជនសង្ស័យពេក។

ស្ត្រីជាម្តាយរូបនេះ បានបញ្ជាក់ថា ប៉ុន្តែក្រោយមក នៅអំទ្បុងខែមេសា ឆ្នាំ២០១៨ ស្រាប់តែគាត់បានដំណឹងពីកូនស្រីគាត់ ឈ្មោះ ហ.ត.ណ ដែលបានទូរស័ព្ទពីប្រទេសម៉ាឡេស៊ីមកថា នាងត្រូវបានឈ្មោះជូ ចំរើន បង្ខំរួមភេទជាមួយតាំងពីមកដល់ប្រទេសម៉ាឡេស៊ីដំបូងម៉្លេះ និងថែមទាំងបង្ខាំងទុកឱ្យនាងនៅតែក្នុងផ្ទះ ជាមួយគាត់ (ជសង្ស័យ) មិនឱ្យចេញទៅធ្វើការនៅក្រៅផ្ទះទេ ដោយដកហូតលិខិតឆ្លងដែន និងប្រើអំពើហិង្សា វាយតប់លើរូបរាងកាយ មានទាំងកោសក់ក្បាល ដកហូតទូរស័ព្ទមិនឱ្យទាក់ទងមកឪពុកម្តាយបានឡើយ ហើយឈ្មោះ ជូ ចំរើន បានបង្ខំប្អូនស្រីឈ្មោះហ.ព.ព រួមភេទជាមួយបានសម្រេចជាច្រើនលើកផងដែរ៕

RELATED ARTICLES