Saturday, June 28, 2025
Homeព័ត៌មានជាតិ៨ខែ ឆ្នាំ២០២៣ កម្ពុជា លក់ប័ណ្ណចូលទស្សនាអង្គរ បាន២៣លានដុល្លារ

៨ខែ ឆ្នាំ២០២៣ កម្ពុជា លក់ប័ណ្ណចូលទស្សនាអង្គរ បាន២៣លានដុល្លារ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៣ គឺចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានចំនួនជាង ២៣លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុបជាង ៤៩ម៉ឺននាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈ​ពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានចំនួន ២៣ ០៩១ ៩៣១ដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤៩៨ ៥១៣នាក់។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២ ៧៧៤ ៥៨៦ដុល្លារ  ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩ ១៤៨នាក់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៩៧ ០២៦ដុល្លារ ពីចំណែកនៃការលក់ប័ណ្ណចូលទស្សនារមណីយអង្គរ ដើម្បីសង្គ្រោះ​ជីវិត​កុមារកម្ពុជា៕

RELATED ARTICLES