ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនបរទេស ចំនួន៧៨នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញទៅប្រទេសកំណើតវិញ។

ជនបរទេសដែលត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញ មានចំនួនចំនួន ៧៨នាក់ ក្នុងនោះរួមមាន ជនជាតិចិន ចំនួន៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់បានល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីបង្ការបង្ក្រាបនិងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យថា ដឹកជនបរ ទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្ស ដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam។ ជាលទ្ធផល ក្នុងរយៈពេលក្រោយមក នេះបទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពល រដ្ឋក្នុងមូលដ្ឋាន។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សុំការសហការពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ ឬឆ្លង កាត់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋម្នាក់ ជាសមត្ថកិច្ចម្នាក់ ដើម្បីរាយការណ៍ រាល់ពេលដែលប្រទះឃើញបទ ល្មើសជាក់ស្តែង ឬសង្ស័យជនបរទេសលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃ ដែលផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ និងការសុំយល់យោគអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ៕