Wednesday, April 22, 2026
Homeសង្គម និងជីវិតកូនទើបកើត ម៉ែប្លុងចោលក្នុងព្រៃ

កូនទើបកើត ម៉ែប្លុងចោលក្នុងព្រៃ

ខេត្តក្រចេះ ៖ ទារកអភ័ព្វម្នាក់ ទើបនឹងកើតថ្មីៗ ស្រាប់តែត្រូវម្តាយចិត្តអប្រិយ យកទៅបោះចោលនៅព្រៃ ១ កន្លែង និងត្រូវបានប្រជាពលរដ្ឋប្រទះឃីញ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

ករណីប្លុងចោលទារកទើបនឹងកើតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រៃ ១កន្លែង ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ទារកខាងលើ ត្រូវបានប្រទះឃើញក្នុងស្ថានភាពគួរឱ្យអាណិត ខណៈ ពេលអ្នកភូមិ ចូលដើរឆ្លងកាត់ព្រៃតំបន់នោះ បានឮសូរសំឡេងក្មេងយំ ទើបនឹកឆ្ងល់ នាំគ្នាដើរកមើល ក៏ប្រទះ ឃើញទារក ត្រូវបានប្លុងចោលក្នុងព្រៃ ទើបប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះជា បន្ទាន់។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ យកទារកទៅថែទាំ ព្រមទាំងបើកការស៊ើបអង្កេត ដើម្បីស្វែងរកម្តាយ ឬអ្នកពាក់ព័ន្ធ មកទទួលខុសត្រូវតាមផ្លូវច្បាប់។ ករណីនេះ បានបង្កការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ដែលចាត់ទុកថាជាសកម្មភាពខ្វះមនុស្សធម៌ និងមិនអាចទទួលយកបាន ហើយអំពាវនាវឱ្យអាជ្ញាធរ ចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកើតឡើងទៀត៕

RELATED ARTICLES