Monday, September 29, 2025
Homeព័ត៌មានជាតិឃើញនាងនៅម្នាក់ឯង បន្លំចូលសុំទឹកផឹក បែរជាចាប់នាងថើបសុដន់ ប៉ុនប៉ងរំលោភ

ឃើញនាងនៅម្នាក់ឯង បន្លំចូលសុំទឹកផឹក បែរជាចាប់នាងថើបសុដន់ ប៉ុនប៉ងរំលោភ

​ភ្នំពេញ ៖ បុរសម្នាក់ឡើងទៅលេងមិត្តភក្តិស្រីនៅបន្ទប់ជាន់ទី៣ ឃើញស្រ្តីម្នាក់អង្គុយមាត់បន្ទប់បន្លំជាសុំទឹកផឹក រួចហើយចាប់នាងថើបសុដន់ ប៉ុនប៉ងរំលោភ ខ្លាចប្តីគេមកទាន់ បានរត់គេចខ្លួន​ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលបន្ទប់លេខ៦ ជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ផន ស្រីម៉ៅ ភេទស្រី ​អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅ បន្ទប់ជួលជាន់ទី៣ ភូមិ​ត្រពាំងថ្លឹង ​សង្កាត់ចោមចៅ​១ ខណ្ឌពោធិ៍សែនជ័យ​។​ ជនសង្ស័យមានឈ្មោះ ផួង វិចិត្រ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរបើករថយន្ត ស្នាក់នៅ​ភូមិ​ត្រពាំងថ្លឹង ​សង្កាត់ចោមចៅ​១ ខណ្ឌពោធិ៍សែនជ័យ​។​

តាមប្រភពព័ត៌មានពី​ជនរងគ្រោះ​បាននិយាយថា​ នៅមុនពេលកើតហេតុ​ជនរងគ្រោះ​កំពុងអង្គុយមុខបន្ទប់ជួលលេខ៦ ជាន់ទី៣ ​ស្រាប់តែជនសង្ស័យ​ស្នាក់នៅបន្ទប់ជួលជាន់ទី២ ​បានឡើងទៅរកមិត្តស្រីរបស់ខ្លួននៅជាន់ទី៣ដែរ ប៉ុន្តែពេលឡើងទៅដល់​ មិត្តស្រី​បានចេញទៅធ្វើការបាត់ ហើយបានឃើញស្រ្តីរងគ្រោះ​ក៏សុំទឹកហូបមួយកែវ ខណៈពេលស្រ្តីរងគ្រោះ​ដើរចូលទៅចាក់ទឹកឲ្យ ស្រាប់តែជនសង្ស័យ​បានដើរតាមពីក្រោយជនរងគ្រោះ ហើយបានចាប់ឱបពីក្រោយ រួចចាប់ថើបសុដន់ស្រ្តីរងគ្រោះ។

ស្រ្តីរងគ្រោះបាននិយាយថា កុំធ្វើអីចឹង ប្តីខ្ញុំមកមកដល់អីលូវហើយ ទើបជនសង្ស័យចេញទៅក្រៅបាត់​ទៅ ​បន្ទាប់មកស្រ្តីរងគ្រោះ​​បានទៅខ្ចីទូរស័ព្ទម្ចាស់ផ្ទះ ទូរស័ព្ទប្រាប់ប្តីថា ខ្លួនត្រូវបុរសម្នាក់ចាប់ឱប និងចាប់ថើបដោះនាង។

ប្រភពដដែលបានបន្តទៀតថា​ ខណៈពេលប្តីបានចេញពីធ្វើការ ហើយមកដល់ផ្ទះ ​បានសួរនាំបន្ថែមរឿងរ៉ាវខាងលើ ។​ លុះនៅវេលាម៉ោង១២និងង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ប្តីជនរងគ្រោះបានឃាត់ជនសង្ស័យ នៅបន្ទប់ជួល​ជាន់ទី២ ហើយប្តឹងសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរចោមចៅ១ ដើម្បីសួរនាំ។

​នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្រ្តីរងគ្រោះទេ គ្រាន់តែសួរនាងថា ហូបបាយនៅ? ហើយនាងប្រាប់ថា អត់ទាន់ហូបបាយខ្លួនក៏យកបាយឲ្យនាងហូបតែប៉ុណ្ណោះ។

​ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះ​បានដាក់ពាក្យបណ្តឹង ហើយជំនាញព្រហ្មទណ្ឌប៉ុសិ៍្តចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​ចាត់ការតាមច្បាប់ ៕​

RELATED ARTICLES