Monday, January 12, 2026
Homeសង្គម និងជីវិតជិះម៉ូតូបុកគល់ត្របែក បែកក្បាលស្លាប់

ជិះម៉ូតូបុកគល់ត្របែក បែកក្បាលស្លាប់

ខេត្តសៀមរាប ៖ បុរសម្នាក់ បានបើកម៉ូតូ ១គ្រឿង តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ទាំងកណ្តាលយប់ រួចក៏ជ្រុលទៅបុកនឹងគល់ត្របែក ១ដើម យ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង។

ជនរងគ្រោះដែលជិះម៉ូតូបុកគល់ត្របែក បណ្តាលឱ្យស្លាប់ មានឈ្មោះទៀវ វុន ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះទៀវ វុន បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ សៀមរាប 1I-0401 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចមុខសាលាឆទានត្រពាំងធំ បានដួលដោយខ្លួនឯង ហើយបុកនឹងគល់ត្របែក ១ដើម បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ខណៈដែលម៉ូតូរងការខូចខាតស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ រួចទាក់ទងទៅក្រុមគ្រួសារ ឱ្យមកទទួលយកសពជនរងគ្រោះទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES