Sunday, June 29, 2025
Homeព័ត៌មានជាតិស្ថាបត្យករខ្មែរ លូ បានហាប់ ទទួលមរណភាព

ស្ថាបត្យករខ្មែរ លូ បានហាប់ ទទួលមរណភាព

ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យស្ថាបត្យករខ្មែរដ៏ល្បី បន្ទាប់ពីលោកវណ្ណ មូលីវណ្ណ គឺលោកលូ បានហាប់ បានទទួល មរណភាព កាលពីម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង ជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

លោកលូ បានហាប់ ជាស្ថាបត្យករមួយរូបដែលបានគូរប្លង់ និងចូលរួមកសាងសណ្ឋាគារកាំបូឌីយ៉ាណា, រាជ ដំណាក់ព្រះគន្ធបុប្ផា នៅក្នុងវិមានរដ្ឋចម្ការមន, អគារសាលាខេត្តកណ្តាល, មហោស្រពចេនឡា, អគារប៊ូឌីង, វិទ្យាល័យទួលស្វាយព្រៃ (សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង សព្វថ្ងៃ), សួននាគបាញ់ទឹក, មណ្ឌលកីឡា ខេត្តបាត់ដំបង, អគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម, ព្រះរាជដំណាក់លើភ្នំគិរីរម្យ ជាដើម។

ស្ថាបត្យករខ្មែរដ៏ល្បីរូបនេះ មនុស្សភាគច្រើនមិនសូវស្គាល់នោះទេ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាបង ប្អូនជីដូនមួយជាមួយលោកវណ្ណ មូលីវណ្ណ បិតាស្ថាបត្យកររបស់ខ្មែរ ដែលបានទទួលមរណភាព កាលពីប៉ុន្មាន ឆ្នាំមុន ៕

RELATED ARTICLES