សៀមរាប ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានទទួលវត្ថុបុរាណចំនួន ៧ប្រភេទ ពីលោកអេង ណាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរ យក មកថែរក្សា និងអភិរក្ស។

លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណទាំងនោះ មានចំ នួន១២ ដូចជា កងដៃតូចធំចំនួន៦ កញ្ចក់ចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំ នួនមួយ។ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមាន ផ្លែដែក។

លោកខួយ សាវឿត បានបន្តទៀតថា ជារួមនៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាច កំណត់ អត្តសញ្ញាណថា វត្ថុទាំង អស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ គ្រាន់តែប្រជាពល រដ្ឋប្រគល់ជូន បានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រ ភពមកពីខេត្តឧត្តរ មានជ័យ។ សារមន្ទីរ ក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត។ បើសិនជាមានលទ្ធភាពសារមន្ទីរ និងត្រៀមបង្ហាញជូនសាធារណជន អ្នកស្រាវ ជ្រាវបានចូល ទស្សនាផងដែរ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រីករាយស្វាគមន៍ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបាន រកឃើញ ឬរក្សាទុកនៅផ្ទះ បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមក ថែទាំ និងអភិរក្សបន្ត ដើម្បីកូនចៅជំនាន់ក្រោយបានស្គាល់ និង សិក្សាស្រាវជ្រាវ៕






