ពោធិ៍សាត់ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោងនិរន្តរ ភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ ការពារធម្មជាតិដី គោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យា នុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិដែលបានដាក់សិក្សារយៈពេលជាង៣ខែ ដើម្បីតាមដានវត្តមាន ប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុមប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតម្លៃអភិរក្សក្នុងតំបន់ និងជាសកលដែលត្រូវបាន ចុះក្នុង បញ្ជីក្រហម IUCN។

ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន២០គ្រឿង ត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជា បន្តប្រភេទសត្វព្រៃ ចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP/MOE។ ដោយឡែក ប្រភេទសត្វព្រៃ មានដោយកម្រ (EN) និង (VU) ចំនួន៣ប្រភេទផ្សេងទៀត ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមរយៈ ការសិក្សានេះ។ ប្រភេទសត្វព្រៃទាំងនេះ រួមមាន ពង្រូល ខ្លាលឿង មាស សត្វយំឬសត្វចាំត្រពាំង។

សូមគោរពជម្រាបជូនផងដែរថា ការសិក្សានេះ ជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃសំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ ដែលទទួលការឯកភាពពីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕





