Saturday, June 28, 2025
Homeព័ត៌មានជាតិ អាកាសធាតុ ពីថ្ងៃ២៣-២៩សីហា មានភ្លៀង ខ្យល់កន្ត្រាក់

 អាកាសធាតុ ពីថ្ងៃ២៣-២៩សីហា មានភ្លៀង ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាចនឹងមាន ភ្លៀងធ្លាក់ពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើ ផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕

RELATED ARTICLES