Saturday, June 28, 2025
Homeព័ត៌មានជាតិថតផ្សាយក្បាច់គុនខ្មែរ ភ្ជាប់ប្រាសាទបុរាណ ពេជ្រ ចរណៃ ឆ្ងល់ហេតុអ្វីហាមឃាត់?

ថតផ្សាយក្បាច់គុនខ្មែរ ភ្ជាប់ប្រាសាទបុរាណ ពេជ្រ ចរណៃ ឆ្ងល់ហេតុអ្វីហាមឃាត់?

ភ្នំពេញ ៖ តារាសម្តែង និងជាកីឡាករ គ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ផងដែរ បានសម្រេចទម្លាយរឿង ដែលបានលាក់ទុកក្នុងចិត្ត ជាយូរមកហើយ ដែលនាងឆ្ងល់ថា ក្នុងនាមនាងជាកូនខ្មែរមួយរូប ដែលតែងតែលើក ស្ទួយ និងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ក្បាច់គុន អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍ជាដើម គឺចង់ឲ្យប្រទេស ដទៃ គេបានដឹង បានស្គាល់ថាប្រទេសកម្ពុជា សម្បូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណជាច្រើន និងតំ បន់ទេសចរណ៍ជាច្រើន តែនៅពេលនាងសុំថតផ្សាយក្បាច់គុនខ្មែរ ភ្ជាប់ប្រាសាទបុរាណ បែរជាត្រូវអាជ្ញាធរ ហាមឃាត់ទៅវិញ។

កញ្ញាពេជ្រ ចរណៃ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ថា «សុំនិយាយពីអារម្មណ៍ពិតដែលលាក់ទុកយូរមកហើយ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ដែលតែងតែលើកស្ទួយ និងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ក្បាច់គុន អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍ ។ល។ គឺចង់ឲ្យប្រទេសដទៃ ទៀតគេបានដឹង បានស្គាល់ថា ប្រទេសកម្ពុជា ថាជាប្រទេសដែលសម្បូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុ រាណជាច្រើន និងតំបន់ទេសចរណ៍ជាច្រើន ។ ដើម្បីផ្សព្វផ្សាយ ខ្ញុំត្រូវចំណាយលុយផ្ទាល់ខ្លួន ចាក់សាំង ញ៉ាំ បាយ ចំណាយផ្សេងៗ ផលិតវីដេអូ ចំណាយលើក្រុមការងារ ។ល។ ទាំងមិនបានប្រាក់ខែ  សួរថា ខំបម្រើជាតិ បម្រើវប្បធម៌ជាច្រើនឆ្នាំមកនេះ ដើម្បីអ្វី? ពេលខ្លះខំចំណាយពេលធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប រាប់ម៉ោង គឺដើម្បីតែទៅថតផ្សព្វផ្សាយតែប៉ុណោះ! ពេលខ្លះក៏ត្រូវនៅគេងរង់ចាំ រហូតដល់ជាង ១អាទិត្យ ក៏មាន ដើម្បីសុំ ច្បាប់ថតផ្សព្វផ្សាយ តែក៏នៅតែមិនទទួលបានការអនុញ្ញាត»។

ពេជ្រ ចរណៃ សរសេរបន្តថា «មិនក្រោម ១០ដងទេ ដែលខ្ញុំបានធ្វើការស្នើសុំនៅខេត្តសៀមរាប ដើម្បីថតផ្សព្វ ផ្សាយ ផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរ ជាមួយប្រាសាទ ! តែមិនដែលបានទទួលការអនុញ្ញាតសូម្បីតែ ១ដង។ ខ្ញុំមិនដែលទទួលបានការយកចិត្តទុកដាក់ និងឲ្យតម្លៃមកកាន់ខ្ញុំដែលជាកូនខ្មែរស្នេហាជាតិ និងវប្បធម៌ទេ ផ្ទុយទៅវិញ ត្រូវបានគេតាមឃ្លាំមើលខ្ញុំគ្រប់សកម្មភាព ដូចខ្ញុំជាអ្នកទោសអ៊ីចឹង ខ្លាចខ្ញុំថត! មានពេលមួយនោះ ត្រូវបានបងៗប្រចាំការនៅតំបន់នោះ ឆែកទូរស័ព្ទខ្ញុំទៀត ខ្លាចខ្ញុំលួចថតរូបបង្ហាញក្បាច់គុន ជាប់ជាមួយប្រា សាទ ឬថតជាប់នៅតំបន់ប្រាសាទ។ហ៊ឹម..! សុំទោសផង បើខ្ញុំសរសេរទៅមានការប៉ះពាល់ ខ្ញុំនិយាយក្នុងនាមជា ប្រជាពលរដ្ឋដែលមិនដឹង មិនយល់ ពិតជាមិនយល់ពិតមែន គ្រាន់តែចង់ផ្សព្វផ្សាយតំបន់ប្រាសាទ ទឹកដីបុរាណ ដ៏អស្ចារ្យ ដែលដូនតាបន្សល់ទុក ផ្សព្វផ្សាយទៅឲ្យពិភពលោកបានដឹង បានស្គាល់ និងមកទស្សនា តែបែជា ត្រូវបានហាមឃាត់។

ប្រទេសខ្លះ គេគ្មានប្រាសាទបុរាណអ្វីទេ គេធ្វើប្រាសាទពីស៊ីម៉ងត៍ គេខំផ្សព្វផ្សាយទាក់ទាញ ភ្ញៀវទេសចរទូទាំង ពិភពលោក ឲ្យទៅទស្សនា រួមទាំងប្រជាជនខ្មែរមួយចំនួនផងដែរ»។

ជុំវិញការលើកឡើងរបស់កញ្ញាពេជ្រ ចរណៃ ខាងលើនេះ «នគរធំ» មិនអាចសុំការបកស្រាយបំភ្លឺ ឬការឆ្លើយតប ពីអាជ្ញាធរអប្សរា ក៏ដូចជាក្រសួងវប្បធម៌ បានទេ កាលពីល្ងាចម្សិលមិញ។

ដោយឡែក លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការបង្ហាញតំបន់ទេស ចរណ៍ ទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយរបស់មហាជន មានប្រសិទ្ធភាពជាងជួលប្រព័ន្ធផ្សព្វផ្សាយ បរទេធំៗទៅទៀត ហើយមិនអស់ប្រាក់ថែមទៀតផង ។ ដូច្នេះលោកយល់ថា មិនគួរតឹងតែងក្នុងការថតរូប តាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬធម្មជាតិឡើយ ផ្ទុយទៅវិញ គួររតែលើកទឹកចិត្ត ដោយផ្តល់ជារង្វាន់ដល់ អ្នកផលិតមាតិការទេសចរណ៍ណាដែលទទួលបានការមើលច្រើនថែមទៀតផង។ លោកថា បច្ចុប្បន្ននេះ ប្រ ទេសនានាក្នុងតំបន់ បានបើកយុទ្ធនាការបើកទ្វារជូនទេសចរណ៍ តាមរូបភាពផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវ ទេសចរ ឲ្យទៅទស្សនានៅប្រទេសគេ។

អ្នកស្រីស្រួង ភាវី កីឡាការិនីមេដាយមាសស៊ីហ្គេម ផ្នែកកីឡាប៊ីយ៉ាការ៉ុម ដែលសព្វថ្ងៃកំពុងរស់នៅប្រទេស កូរ៉េខាងត្បូង បានបញ្ចេញយោបល់ថា «ប្រាសាទស្អាត តែអត់មនុស្សមកទស្សនា ការធ្វើឱ្យមនុស្សស្គាល់តំបន់ ទេសចរណ៍ដ៏ល្បីរបស់កម្ពុជា វាមិនពិបាកទេ បើយើងមានឆន្ទ: ។ ចំណែកឯថៃ និងចិន គេឆ្លាតណាស់ គេរកភ្ញៀវ បាន ៤០លាន និង ៦៣លាននាក់ ក្នុងឆ្នាំ២០១៨។ ភ្ញៀវមកកម្ពុជា ដែរ តែយើងខំអួតផង អរផង មានមិនដល់ ៣លាននាក់ផងទេ ក្នុងតំបន់អង្គរ ហើយគេស្នាក់នៅស្រុកយើង ត្រឹមតែយ៉ាងយូរ ៣ថ្ងៃ។ គេទៅលេងនៅថៃ និង ចិន រហូតដល់ ២អាទិត្យ ជាធម្មតា។ បើបារាំង វិញ ទទូលបានអ្នកទេសចរ រហូតដល់ ៩០លាននាក់ ក្នុង១ឆ្នាំ បើអាចចង់សុំគេរៀន ហើយធ្វើឱ្យល្អជាងគេទៅ វាប្រសើរហើយ កម្ពុជាយើង»៕ ខៀវទុំ

RELATED ARTICLES