Tuesday, September 16, 2025
Homeសេដ្ឋកិច្ចជាតិចុងខែកញ្ញានេះ កម្ពុជានឹងបង្ហាញក្រុមហ៊ុនចិនផ្គត់ផ្គង់មកខ្មែរជាង១០០សហគ្រាស សម្រាប់អ្នកពិហ ការលែងរកស៊ីជាមួយថៃ

ចុងខែកញ្ញានេះ កម្ពុជានឹងបង្ហាញក្រុមហ៊ុនចិនផ្គត់ផ្គង់មកខ្មែរជាង១០០សហគ្រាស សម្រាប់អ្នកពិហ ការលែងរកស៊ីជាមួយថៃ

ភ្នំពេញ៖ ក្នុងពេលកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញប្រទេសថៃ ហើយចង់ពឹងលើប្រទេសផ្សេង និងជាពិសេសចង់បង្កើត រោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិ បាករករកដៃគូ រោងចក្រ សហការក្នុងការផលិត និង ផ្គត់ផ្គង់ ។

ចំណុចបញ្ហានេះ ត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាហើយ ដោយនឹងត្រៀមរៀប ចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង។ ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា៖ ១៖គ្រឿងបន្លាស់យានយន្ត,២៖ ឧបករណ៍អគ្គីសនី,៣៖ សម្ភារៈសាងសង់,៤៖សម្ភារៈដេគ័រគ្រប់ប្រភេទ,៥៖ សម្លៀក បំពាក់គ្រប់ប្រភេទ,៦៖ ថាមពលស្អាត/សូឡា,៧៖ រទេះក្មេង/កង់ក្មេង,៧៖ ផលិតផលកាបូប,៨៖ ភ្លើងអំពូលគ្រប់ប្រភេទ,៩៖ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។

ចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ គឺលែងពិបាករកដៃគូសហការ ទៀតហើយ  គឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិ ជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា  ដោយមានវត្តមានក្រុមហ៊ុនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិ យោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត ឈួន វណ្ណសាក់ អអគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិរព័ណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ ដែលត្រៀមនឹងប្រារព ឡើងនាថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានសមភាពពីសមាគមចិនធំៗចំនួន៥ពីប្រទេសចិន រួមគ្នារៀបចំឡើង ដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសចិនប្រមាណជាង ១០០ស្តង់ និងស្វា គមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាប្រមាន ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ។

លោកបណ្ឌិត ឈួន វណ្ណសាក់ បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិត្រនិច និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជារួម ការតាំងពិព័រណ៍ រយៈពេល០៣ថ្ងៃនេះ នឹងផ្តល់ផ្តល់ឱកាស និងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការសហការនាំចូលផលិតផល ពីបណ្តាសហគ្រាសដែលចូលរួមតាំងបង្ហាញផ្ទាល់ និងការសហការជាដៃគូវិនិយោគផ្សេងៗផងដែរ៕

RELATED ARTICLES