Friday, January 30, 2026
Homeព័ត៌មានជាតិលោកគួច ខេវិន លើកទឹកចិត្តលោកប៉ាង លីដា បន្ដបម្រើផលប្រយោជន៍ប្រជាជន

លោកគួច ខេវិន លើកទឹកចិត្តលោកប៉ាង លីដា បន្ដបម្រើផលប្រយោជន៍ប្រជាជន

ភ្នំពេញៈនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកគួច ខេវិន បានបង្ហោះសារគាំទ្រចំណាត់ការរបស់លោកប៉ាង  លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ​បន្ទាប់ពីមានព័តមានបែកធ្លាយពេញបណ្ដាញសង្គមរឿងលោកកង វង្ស ចៅសង្កាត់ចោមចៅទី១ ព្រលានលោកលីដា រឿងលុបប្រឡាយទួលពង្រទី១ ធ្វើឲ្យលោកកង វង្ស មិនសប្បាយចិត្ត ។

លោកគួច ខេវិន អ្នកដឹកនាំផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះ​ថ្លែងសារ​ថា«បើទោះជាខ្ញុំពុំមែនជា ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិសែនជ័យក៏ដោយ ក៏ខ្ញុំពេញចិត្តពេញថ្លើមទៅនឹងកិច្ចការងារដឹកនាំ សហការនិងទទួលខុសត្រូវ របស់លោកពូប៉ាង លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ដែលលោកពូបានពុះពារជំនៈបោសសម្អាតសំណង់អនាធិបតេយ្យ រៀបរយ ផ្លូវថ្នល់ ប្រឡាយរំដោះទឹកកខ្វក់និង បំផ្លាញការចាក់ដី ចាក់ខ្សាច់លុបបឹង លុបប្រឡាយពីសំណាក់ជនខិលខូចនិងមន្ត្រីស៊ីពែខ្មោចព្រាយ រំលោភអំណាច ។ ខ្ញុំសូមកោតសរសើរនិងលើកទឹកចិត្តចំពោះលោកពូ ប៉ាង លីដា ក្នុងការបន្តអនុវត្តភារកិច្ចបោសសម្អាតភាពអនាធិបតេយ្យនានាក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់លោក ហើយក៏ចូលរួមថ្កោលទោសមន្ត្រីស្រេកឃ្លានអំណាចតែមិនអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបាន  សូមលោកពូ ប៉ាង លីដា មេត្តាបន្តការងារដោយជោគជ័យដើម្បីផលប្រយោជន៍សង្គម ហើយកុំ” រវល់រើសដុំថ្មគប់ក្បាលឆ្កែនៅតាមផ្លូវ” នាំឱ្យយឺតពេលដើម្បីសម្រេចគោលដៅ…»។

លោកប៉ាង  លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ

លោកប៉ាង  លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ

តាមប្រភពថាកាលពីថ្ងៃទី២៨ ខែមករា លោកកង វង្ស ចៅសង្កាត់ចោមចៅទី១ បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហា​ប្រទាំងប្រទើសជាមួយលោកអភិបាល រងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា និងបោះពាក្យសម្ដី​ធ្ងន់ៗថា​ “ទោះជាយ៉ាងណាក៏លោក​ត្រូវតែ ដេញលោកអភិបាលរងរូបនេះ ចេញពីខណ្ឌពោធិ៍សែនជ័យ និង​ឆ្លងយោបល់ទៅ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារ​សុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្​ឌពោធិ៍សែនជ័យទៀតផង​ ។ ការលើកឡើងបែប ក្រោយពី​លោក​ ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយផ្នែកជំនាញ​ពាក់ព័ន្ធ​ ចុះពិនិត្យមើលការចាក់ដីខ្សាច់ បិទប្រឡាយ​ទួលពង្រទី១ សង្កាត់ចោមចៅទី១ ហើយយធ្វើរបងគ្មានច្បាប់ទម្លាប់ ទើបលោកប៉ាង​ លីដា​ ទទួលបាន​ព័ត៌មាន​នេះ ក៏ចុះពិនិត្យមើល​ និងវាស់​វែង​ជាមួយ​ផ្នែកជំនាញ ហើយឃើញមានការ​ចាក់ ដី​ខ្សាច់​បិទប្រឡាយ​ និង​រៀបចំសាងសង់​របងថ្ម មិនទាន់មានច្បាប់ទម្លាប់ ទើប​ធ្វើឲ្យ​លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ កើតការមិនសប្បាយចិត្ត​ រហូត​រៀបរាប់ក្នុងវីដេអូ​ហៅ​ឈ្មោះលោក​ ប៉ាង​លីដា​ ចំៗ និងមាន​បំណង​ដេញលោក​ ប៉ាង​ លីដា​ ឲ្យចេញពី​អភិបាលរងខណ្ឌពោធិ៍​សែន​ជ័យ​ទៀតផង។ ប៉ុន្ដែនៅរសៀលថ្ងៃទី៣០ខែមករា លោកកង វង្ស បានចេញបង្ហោះលើហ្វេសបុកថា«រឿងខ្ញុំបាទ និងលោកអភិបាលរង០២ បានដោះស្រាយគ្នាចប់អស់ហើយ សូមកុំបន្ដទៀត ឈ្នះ ឈ្នះ»។

ក្រៅពីលោកគួច ខេវិន គេឃើញតារាចម្រៀងលោកទិត វិច្ឆិកា ,អ្នកសារព័តមានលោកផែន វណ្ណៈ រួមទាំងមហាជនជាច្រើនក៍បានចេញសារគាំទ្រលោកប៉ាង  លីដា យ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមផងដែរ ដោយចាត់ទុកលោកថាជាមន្រ្ដីល្អដែលរាស្ត្រត្រូវការ ៕

RELATED ARTICLES