Monday, March 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១២នាក់ជាប់គុក១ជីវិត ជួញថ្នាំញៀនជាង៤តោន

១២នាក់ជាប់គុក១ជីវិត ជួញថ្នាំញៀនជាង៤តោន

ខេត្តកោះកុង ៖ សាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសជនជាប់ចោទ ជាជនជាតិខ្មែរ ចំនួន១២នាក់ដាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ ករណីថ្នាំញៀនជាង៤តោន។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកោះកុង បានបើកសវនាការជា សាធារណៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធ បទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន ព្រមទាំងបានប្រកាសសាលក្រមលេខ ៥៧ “ង” ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ១២នាក់ រួមមាន ៖ ១-ឈ្មោះយន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ។ ២-ឈ្មោះយឿន សុខុន ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ។ ៣-ឈ្មោះសឿន រិទ្ធី ភេទប្រុស កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ជនជាតិខ្មែរ។ ៤-ឈ្មោះជី មករា ភេទប្រុស កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ។ ៥-ឈ្មោះអៀង ប៉ុច ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ ៦-ឈ្មោះយន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ។ ៧-ឈ្មោះលន ឡាយ ភេទប្រុស កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨២ ជនជាតិខ្មែរ។ ៨-ឈ្មោះយន សារួន ភេទប្រុស កើតថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ។ ៩-ឈ្មោះប៉ិ ពាវ ហៅបាវ ភេទប្រុស កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ជនជាតិខ្មែរ។ ១០-ឈ្មោះស៊ូ ម៉េងទៀង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ។ ១១-ឈ្មោះទុយ ម៉ារីណែត ភេទស្រី កើតថ្ងៃទី២០ ខែមីនា ឆ្នាំ២០០២ ជនជាតិខ្មែរ។ និង១២-ឈ្មោះបួន បឹង ឬបួន បឺង (BOUN BOENG) ហៅផ លាង ហៅយ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ  ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០០ ០០០ ០០០ (មួយរយលានរៀល) ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសដែលមានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ និងកថាខណ្ឌទី៧ និងមាត្រា៤៨ កថាខណ្ឌទី១្ប កថាខណ្ឌទី២្ប កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើរួមមាន  ថ្នាំញៀនសរុបទម្ងន់៤តោន ៤៨២គីឡូ និង៦៦១ក្រាម ក្នុងនោះ ប្រភេទកេតាមីន (Ketamine) ចំនួន៤១៥ដុំ ទម្ងន់៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទមេតំហ្វេតាមីន (Methamfetamine) ចំនួន៤០៨១ដុំ ទម្ងន់៤តោន ៧១គីឡូ និង១១៧ក្រាម ត្រូវសម្រេចរឹបអូស និងបំផ្លាញចោល តាមមាត្រា ៩៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

RELATED ARTICLES