ភ្នំពេញៈនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកគួច ខេវិន បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកថាទម្លាប់លោកមិនមានកាបូបល្អប្រើទេ តែមានលុយដាក់ហោប៉ៅ មិនមានទូដែកប្រើ មានតែលុយទុកចោលលើតុ និងយកទៅជួយអ្នកទុរគត…។ លោកខេវិន ក៍បានឆ្លើយតបទៅអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលថាលោកចេះតែពាក់ព័ន្ធរឿងញឹម ចាន់ថន ខ្ចីលុយ៦០០០ដុល្លារ លោកស្រីសៅ នាង ហៅ Neang Sk ដោយចោទលោកថានៅខាងភាគីម្ចាស់លុយ ទើបពេលនេះលោកមកបញ្ជាក់ដោយអះអាងថាការពិតលោកក៍ជាចំណែកនៃម្ចាស់បំណុលនោះដែរ។



លោកគួច ខេវិន ផលិតករល្បីល្បាញឈ្មោះ
លោកគួច ខេវិន ថ្លែងសារថា«អាក្រក់ល្អ សខ្មៅ ជ្រៅរាក់ រាបពើង យើងអាចមើលឃើញវាដោយចំណេះ ឯការចេះឬល្ងង់ ល្ងីល្ងឺភ្លើឬជា គឺមានតែខ្លួនយើងទេដែលដឹងចំពោះខ្លួនយើង។ មនុស្សឆ្កួត ពុំដែលគិតឬយល់ថាខ្លួនឯងហ្នឹង មានវិកលទេ តែតែងតែយល់ថាខ្លួនជាកំពូលអ្នក ជា ។ សម្រាប់ខ្ញុំ មិនមានចំណេះចេះដឹងជ្រៅជ្រះឈ្នះអស់លើភាពល្ងង់អីប៉ុន្មានទេ តែអាចយល់បានតាមការប្រៀបធៀប ឬប្រៀបប្រដូច រវាងរឿងហេតុ បច្ច័យនិងផលដែលកើតចេញមកពីរឿង រ៉ាវអ្វីមួយប៉ុណ្ណោះ ដូច្នេះហើយទើបបានជាចេះតែទើស ចេះតែឆ្គង ទៅនឹងរឿងមិនសមហេតុផលនៅក្នុងទំនាក់ទំនងក្នុងសង្គមតូចមួយ រួចជួយជូនជាយោបល់ស្តួចស្តើងដល់ទាំងជនបំ ពានគេនឹងជនត្រូវគេបំពានខុសហេតុខុសផល ប៉ុន្តែខ្ញុំក៏ពុំដែលខ្វល់ អំពល់ទៅនឹងពាក្យលេបខាយ មិនឱ្យនិយាយច្រើនពី ប្រាជ្ញបណ្ឌិតឥតអ្នកស្គាល់ណានោះដែរ ព្រោះទម្លាប់ខ្ញុំមិនមានកាបូបល្អប្រើទេ តែមានលុយដាក់ហោប៉ៅ មិនមានទូដែកប្រើ មានតែលុយទុកចោលលើតុ និងយកទៅជួយអ្នកទុរគត។ បើនិយាយទៅទាស់ខុស កុំទើសទាល់អី ប្រាប់ត្រង់ៗមកថា”ឈឺ” បើនិយាយថា ម៉េចក៏មិនទៅប្ដឹង! បើយើងប្ដឹងប្រហែលជា6000$មិនគ្រាន់ទេ! មិនថាហេតុ ផលអ្វីក៏ដោយខ្ញុំនៅខាងម្ចាស់បំណុល! ព្រោះខ្ញុំក៏មានចំណែកជាម្ចាស់ក្នុងបំណុលនោះដែរ! easy easy! (ងាយស្រួលណាស់នាងជាកូនបំណុល គ្រាន់តែទូរស័ព្ទទៅរកម្ចាស់ បំណុលទៅចប់រឿងហើយ)បាទ! ខ្ញុំឈប់និយាយហើយ»។

លោកស្រីលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK និងស្វាមី
គួរបញ្ជាក់ថារឿងរ៉ាវផ្អើលពេញបណ្ដាញសង្គមរវាងកញ្ញាញឹម ចាន់ថន និងម្ចាស់បំណុលលោកស្រីសៅ នាង ហៅ Neang Sk មិនទាន់បញ្ចប់ទេ ព្រោះភាគីខាងកូនបំណុលឲ្យមេធាវីជូនដំណឹងទៅម្ចាស់លុយថាបើមិនព្រមលុបសារដែលបង្ហោះទេនឹងចាត់ការតាមផ្លូវច្បាប់។ពេលនេះគេឃើញលោកស្រីសៅ នាង ហៅ Neang Sk បានលុបសារទាំងនោះចេញអស់ហើយ ប៉ុន្ដែតាមប្រភពថាលោកស្រីនាង នៅអាកអន់ចិត្តថារឿងពីដំបូងញឹម ចាន់ថន មិនដោះស្រាយលុយកាក់ចំនួន៦០០០ដុល្លារដែលខ្ចីលោកស្រីដោយផ្ទាល់បែជាជួលមេធាវីតទល់ជាមួយខ្លួនជាម្ចាស់លុយទៅវិញ។ចំណែកលោកខេវិន ដែលអះអាងថាក៍ជាចំណែកមួយនៃម្ចាស់លុយ ប៉ុន្ដែមិនបញ្ជាក់ថាទឹកលុយប៉ុន្មាននោះកន្លងមកលោកតែងតែចេញមុខឈឺឆ្អាលរឿងអយុត្តិធ័មទាំងឡាយក្នុងសង្គមបើទោះជាលោកមានជីវភាពធូធាររស់នៅយ៉ាងសុខសាន្ដក្ដី ប៉ុន្ដែលោកមិននៅសម្ងំស្ងៀមសុខពេលឃើញរឿងអយុត្តិធ័មកើតឡើងដូចអ្នកមានទ្រព្យមួយចំនួនទៀតឡើយ ។



កញ្ញាញឹម ចាន់ថន និងលិខិតមេធាវីរបស់នាងជូនដំណឹងទៅលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK
ប្រភពថាលោកខេវិន ជាអាណិកជនខ្មែរអាមេរិក វិលមករស់នៅធ្វើការនៅខ្មែរតាំងពីឆ្នាំ១៩៩៤ ដោយចូលរួមធ្វើការងារស័គ្រចិត្តនៅតាមអង្គការមួយចំនួន។លោកក៍ជាអ្នកផលិតកម្មវិធីសិល្បៈរយៈពេល២០ឆ្នាំដោយបានបង្កើតកម្មវិធីតាមទូរទស្សន៍ និងដឹកនាំផលិតចម្រៀងល្បីៗជាច្រើនផលិតកម្មផងដែរ។លោកគួច ខេវិន បានបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា(Psychology Of Science )ពីសាកវិទ្យាល័យ Northeastern University នៅទីក្រុងBoston សហរដ្ឋអាមេរិកឆ្នាំ១៩៩៣ ។លោកចេះនិយាយ៥ភាសារ គឺខ្មែរ,អង់គ្លេស ,បារាំង ,ចិន និងវៀតណាម ៕


