Thursday, May 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹម បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់

ប៉េអឹម បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់

ភ្នំពេញ ៖ នៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារ ណៈ នៅចំណុចតាមបណ្តោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំ ពេញ។

ក្នុងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនក្មេងទំនើង ចំនួន៥នាក់ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូ ៣គ្រឿង យកទៅរក្សាទុក រយៈពេល៣ខែ នៅមូលដ្ឋានអាវុធត្ថខណ្ឌជ្រោយចង្វា តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍កន្លងមក ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេស​ ក្មេងទំនើងបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារ ណៈ ត្រូវឃាត់ម៉ូតូ រក្សារទុក រយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២ បន្តទៀត៕

RELATED ARTICLES