Thursday, May 28, 2026
Homeព័ត៌មានជាតិអាជ្ញាធរជាតិព្រះវិហារ ទទួលវត្ថុបុរាណ ដងខ្លួនទេវរូប ពីសហគមន៍ភូមិកន្ទួត

អាជ្ញាធរជាតិព្រះវិហារ ទទួលវត្ថុបុរាណ ដងខ្លួនទេវរូប ពីសហគមន៍ភូមិកន្ទួត

ខេត្តព្រះវិហារ ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងតម្កល់ឯកសារ និងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រី ចុះទៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទទួលវត្ថុបុរាណ ចំនួន១ ពីមេភូមិកន្ទួត។

តាមប្រភពក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ អះអាងថា វត្ថុបុរាណនេះ ជាដងខ្លួនទេវរូប ធ្វើពីថ្មភក់ រចនាបទបាពួន សតវត្សទី១១ មានប្រភពពីភូមិកន្ទួត។ ក្រោយទទួលបានវត្ថុនេះ បាននាំយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

ក្នុងការចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅខាងត្បូងភូមិកន្ទួត ប្រមាណ៣គីឡូម៉ែត្រ ក្រុមការងារបានសង្កេតឃើញទីតាំងនោះ ជាទួលបុរាណ មានត្រពាំងបុរាណ សំណល់បំណែកកុលាលភាជន៍ប្រភេទផុយ និងប្រភេទរឹង មានស្រទាប់រលោង។ ទោះជាយ៉ាងណា ទីតាំងនេះ បានរងការខូចខាត និងបាត់បង់ទ្រង់ទ្រាយដើមមួយចំនួន ដោ យសារការភ្ជួរដី ធ្វើចម្ការដំឡូងមី តាំងពីឆ្នាំ២០០២។

អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានសហការប្រ គល់វត្ថុបុរាណនេះ ដើម្បីចូលរួមថែរក្សា ការពារសម្រាប់រក្សាទុកដល់កូនចៅជំនាន់ក្រោយ៕

RELATED ARTICLES